អ្នកគាំទ្ររបស់ក្លឹប Leicester ជូនកាដូរដើម្បីអរគុណដល់ប្រធានក្លឹបដែលជាជនជាតិថៃ

លី រិទ្ធី March 28, 2016


អ្នកគាំទ្ររបស់ក្លឹប Leicester ជូនកាដូរដើម្បីអរគុណដល់ប្រធានក្លឹប Vichai Srivaddhanaprabha ក្រោយក្លឹបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ។ លោកប្រធានក្លឹប Leicester សញ្ជាតិថៃរូបនេះនឹងផ្តល់ការដូរពិសេសតបស្នងដល់អ្នកគាំទ្រវិញក្រោយអ្នកគាំទ្រក្លឹបទាំងអស់ជុំវិញពិភពលោកជូនការដូអរគុណដល់រូបលោក។

អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្លឹបនេះ Dean Hawthorne សម្រេចបង្ហាញដល់លោក Vichai Srivaddhanaprabha ថាតើការវិនិយោគនេះមានន័យអ្វីខ្លះដល់ខ្លួនក្រោយកីឡាករទាំងអស់ក្នុងក្លឹបបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ។ លោកនឹងជូនការដូរជា សៀវភៅកម្រងរូបថតព្រមទាំងមានសារជូនពីអ្នកគាំទ្រទាំងអស់។

លោក Dean បានបន្តថា៖ “ពួកយើងមិនដែលនឹងស្មានថា ក្លឹបអាចមានថ្ងៃនេះនោះទេ គ្មាននណារនឹងស្មានដល់នោះទេ។” “នេះគឺជាបទពិសោធន៍មួយដ៏ថ្មីសម្រាប់ពួកយើង ប្រធានក្លឹបបានធ្វើរឿងជាច្រើនតាំងពីបានចូលមកគ្រប់គ្រងកាលពី ៥ ឆ្នាំមុន។”

សៀវភៅកម្រងរូបថតនេះមានសារជូនពរពីអ្នកគាំទ្រដេលរស់នៅ អូស្រ្តាលី, កាណាដា, ម៉ាឡេស៊ី និង ណ័រវែល ហើយអ្នកគាំទ្រទាំងអស់ក៏បានចូលរួមម្នាក់ £5 ដើម្បីផ្ញើរសារនេះទៅកាន់លោក Srivaddhanaprabha

ក្រោយត្រូវចំណាយថវិការប្រមាណជា £400 សម្រាប់កាដូហើយនោះ អ្នកគាំទ្រនៅសល់ថវិការប្រមាណជា £20,000 ដើម្បីបរិច្ចាគផងដែរ។

03_27110144_f87db2_2764548a

MAIN_2764558a

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ thesun.co.ou

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត