អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹក ក្លាយជាជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិដំបូងគេរបស់កម្ពុជាស្ថិតលើកឆាកអន្តរជាតិ

មាស សុផាណារ៉ុង October 31, 2019


 

ភ្នំពេញ៖ អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹក លោក នាង សូរិទ្ធីយ៉ា ត្រូវបានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣០ នៅប្រទេសហ្វីលីពីន កោះហៅទៅចូលរួមបំពេញតួនាទីជាមន្ត្រី បច្ចេកទេសអន្តរជាតិសម្រាប់ព្រឹត្តិការណ៍ធ្វើឡើងនៅរៀងរាល់ ២ឆ្នាំម្ដងមួយនេះ។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា លោក នាង សូរិទ្ធីយ៉ា ដែលជាគណៈកម្មការបច្ចេកទេសកម្ពុជា នឹងធ្វើជាមន្ត្រីបច្ចេកទេសអន្តរជាតិហែលទឹក នៃព្រឹត្តិការណ៍កីឡា ( SAE Games 2019 ) នៅប្រទេសហ្វីលីពីន ក៏ជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិដំបូងគេរបស់កម្ពុជាស្ថិតលើកឆាកអន្តរជាតិដែរ។

លោកបានបន្តថា ការចូលរួមលើកខាងនេះដោយមានការអញ្ជើញពីម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ( SAE Games 2019 ) របស់ប្រទេសហ្វីលីពីន តាមរយៈសហព័ន្ធហែលទឹកអាស៊ី។

សហព័ន្ធខ្មែរហែលទឹក តាំងពីដើមឡើងមិនដែរមានមន្រ្តីបច្ចេកទេសចេញទៅចូលរួមរៀបចំការប្រកួតកម្រិតអន្តរជាតិបែបនេះឡើយ នេះជាលើកទី១ ហើយដែលកម្ពុជាមានឱកាស ក៏ជាការបើកផ្លូវមួយសម្រាប់មន្រ្តីបច្ចេកទេសដទៃដើម្បីឲ្យការខិតខំប្រឹងប្រែង។

លោកអគ្គលេខាធិការបានបន្ថែមទៀតថា សព្វថ្ងៃនេះមន្រ្តីបច្ចេកទេសកម្ពុជាមានតែ ២រូបប៉ុណ្ណោះ គឺរូបលោកផ្ទាល់ ( ហែម គិរី ) និងលោក នាង សូរិទ្ធីយ៉ា ការបញ្ជូនមន្រ្តីបច្ចេកទេសកម្ពុជា ធ្វើជាមន្រ្តីបច្ចេកទេសអន្តរជាតិតំណាងឲ្យប្រទេសកម្ពុជា៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់