កីឡាករវាយសីថ្នាលជម្រើសជាតិកម្ពុជា ៤រូប ចេញទៅប្រកួតនៅសាធារណរដ្ឋកូរ៉េ

មាស សុផាណារ៉ុង October 24, 2019


 

ភ្នំពេញ៖ កីឡាករវាយសីថ្នាលកម្ពុជា ៤រូប នឹងចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Woncheon YONEX Korea junior Open International Challenge 2019 នៅទីក្រុង Miryang City នៃសាធារណរដ្ឋកូរ៉េ ដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា។

លោកឧត្តមសេនីយ កែវ រស់ ដែលជាសមាជិកប្រតិបត្តិរបស់សហព័ន្ធ គឺជាប្រធានប្រតិភូ លោក ព្រំ សារ៉ាវុធ ជាគ្រូបង្វឹក ចំពោះកីឡាករ ៤រូប នោះរួមមាន ភា សុថៃ, កីឡាករ វ៉ាត់ វណ្ណធុន, កីឡាករ ហេង ម៉េងលាភ និងកីឡាករ យ៉ាំ សំណាង។

ការចេញទៅប្រកួតនេះភាគីម្ចាស់ផ្ទះរ៉ាប់រងលើការស្នាក់នៅ និងហូបចុក ចំពោះទិដ្ឋាការ សំបុត្រយន្ដហោះ ទៅវិញទៅមកព្រមទាំងប្រាក់ហោប៉ៅ គឺគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣​( CAMSOC ) ជាអ្នករ៉ាប់រង។

លោក កែវ រស់ បានបញ្ជាក់ថានេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកម្ពុជាត្រូវតែចូលរួមប្រកួតព្រោះវាជាការធ្វើតេស្តលើសមត្ថភាពកីឡាករផង និងធ្វើឲ្យកីឡាករកាន់តែមានបទពិសោធន៍ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ពិសេសវាក៏ជាការកំដៅសាច់ដុំមុនព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់