គ្រូ​បង្វឹក​​របស់​​ក្រុមជម្រើសជាតិវៀតណាម​ចង់​ឲ្យ​កីឡាករ​បរទេស​ចូល​សញ្ជាតិ​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​

លី រិទ្ធី March 24, 2016


លោក Nguyễn Hữu Thắng ដែលជាគ្រូបង្វឹកជម្រើសជាតិវៀតណាមបាននិយាយថា៖ លោកចង់ឲ្យសាធារណជនបង្ហាញនូវការគាំទ្រក្នុងការផ្ដល់ឱកាសឲ្យកីឡាករបរទេស ដែលចូលសញ្ជាតិវៀតណាមបានលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិ ព្រោះថាកីឡាករបរទេសអាចជាកីឡាករសំខាន់ដែលអាចជួយក្រុមឲ្យកាន់តែប្រសើរជាងមុន។
dt
“ខ្ញុំចង់ចម្រាញ់យកក្រុមកីឡាករខ្លាំងមួយក្រុម ដូចនេះទើបខ្ញុំអាចបង្កើតក្រុមជម្រើសជាតិដែលល្អមួយ ជាងក្រុមជម្រើសជាតិវៀតណាមបច្ចុប្បន្ន។ យើងមិនគួររើសអើងកីឡាករបរទេសដែលកើតនៅវៀតណាម ឬក៏កីឡាករវៀតណាមកើតនៅក្រៅប្រទេសនោះទេ ពិសេសកីឡាករបរទេសដែលចូលសញ្ជាតិវៀតណាម។” នេះជាសំដីរបស់លោក Nguyễn Hữu Thắng បាននិយាយក្នុងសន្និសីទកាសែត។
គ្រូបង្វឹកវ័យ ៤៤ ឆ្នាំរូបនេះបានបន្តទៀតថា៖”ខ្ញុំសង្ឃឹមថាប្រសិនបើកីឡាករចូលសញ្ជាតិត្រូវបានកោះហៅឲ្យចូលជួយក្រុមជម្រើសជាតិ អ្នកទាំងអស់គ្នានឹងជួយគាំទ្រពួកគេកាន់តែខ្លាំងឡើងៗ ដើម្បីជាកំលាំងចិត្តដល់ពួកគេក្នុងបេសកកម្មជួយក្រុមជម្រើសជាតិវៀតណាម ។”
921130_1178039725540314_5587164538750189318_o-e1458719165269
 លោក Nguyễn Hữu Thắng បាននិយាយជាចុងក្រោយថា គាត់ធ្លាប់បានឃើញទម្រង់ដឹកនាំអតីតគ្រូបង្វឹកក្លឹប Barcelona លោក Pep Guardiola ហើយចង់អភិវឌ្ឍន៍សមត្ថភាពក្រុមជម្រើសជាតិវៀតណាមតាមលំនាំដឹកនាំរបស់ Pep ដើម្បីធ្វើឲ្យកីឡាករមានឥទ្ធិពលដោយខ្លួនឯង។
នេះគ្រាន់តែគំនិតរបស់លោកគ្រូបង្វឹករូបនេះតែប៉ុណ្ណោះ ចាំមើលថាតើប្រជាជនវៀតណាម គាំទ្រគំនិតរបស់លោក Nguyễn Hữu Thắng បានដល់កម្រិតណា។
ប្រភព៖ FCA

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត