តេក្វាន់ដូ WT បង្ហាញបញ្ជីឈ្មោះប្រតិភូ និងកីឡាករចូលរួម SEA Games 2019 នៅហ្វីលីពីន

មាស សុផាណារ៉ុង October 12, 2019


 

ភ្នំពេញ៖ ខេមរសហពន្ធ័តេក្វាន់ដូ WT បានបង្ហាញបញ្ជីឈ្មោះ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនី របស់ខ្លួនចំនួន ១៩រូប ដែលត្រូវទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើកទី៣០ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនាចុងឆ្នាំ ប្រទេសហ្វីលីពីន។

លោក ជាតិ ខេមរា ជាគ្រូជំនួយបានប្រាប់ឲ្យដឹថា កីឡាករ- កីឡាការិនី ចំនួន ១៤នាក់ ត្រូវចូលរួមការប្រកួតកីឡា ( SEA Games 2019 ) លើកទី៣០ ឆ្នាំ២០១៩ ខណៈដែរប្រធានប្រតិភូគឺ លោក គង់ សក្ខិដា ដែលជាអគ្គលេខាធិការសហព័ន្ធ គ្រូបង្វឹកគឺ លោក ឆយ យ៉ុងសុក ព្រមទាំងអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ២នាក់ លោក ហែម សំណាង និងលោក ឃឹម សត្ថា។

លោកបានបន្តថា កីឡាករ- កីឡាការិនី ចំនួន ១៤នាក់ក្នុងនោះមានកីឡាការិនី ៧នាក់ រួមមាន៖ កីឡាករ ទួន ណាវុធ ប្រកួតលើវិញ្ញាសាមេគុនឯកត្តជន-គូ, កីឡាករ អោក សុវណ្ណារ៉ា ប្រកួតលើវិញ្ញាសាមេគុនឯកត្តជនបុរស, កីឡាករ មាន សូផល ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម ៥៤គីឡូក្រាម, កីឡាករ សំ យូដេត ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម ៥៨គីឡូក្រាម, កីឡាករ ឈុន សុខឡុង ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម ៦៣គីឡូក្រាម, កីឡាករ វ៉ា មិថុនា ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម ៧៥គីឡូក្រាម និងកីឡាករ វ៉ាន់ ឬទ្ធី ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ ៨៧គីឡូក្រាមឡើង។

ចំណែកកីឡាការិនីទាំង ៧នាក់ មានដូចជាកីឡាការិនី ណាង វណ្ណៈ ប្រកួតលើវិញ្ញាសាមេគុនឯកត្តជននារី, កីឡាការិនី ស៊ីម រចនា ប្រកួតលើវិញ្ញាសាមេគុនឯកត្តជនបុគូ, កីឡាការិនី អ៊ុន ពេជ្រចរណៃ ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម ៤៦គីឡូក្រាម, កីឡាការិនី សឺន ជាសន្ទរ៉ាវី ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម ៥៣គីឡូក្រាម, កីឡាការិនី ឈឿង អាលីហ្សា ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម កីឡាការិនី ថិប កាសាន់ទ្រេនីកូល ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម ៦២គីឡូក្រាម និងកីឡាការិនី ស៊ន សៀវម៉ី ប្រកួតលើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម ៧៣គីឡូក្រាមឡើង។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសពីសមាសភាពតាមប្រភេទកីឡាដែលកម្ពុជាត្រូវបញ្ជូនឲ្យទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះ ចំនួន ៣០ប្រភេទ ដែលត្រូវប្រកួតលើ ១៧៦វិញ្ញាសា ស្មើនឹងប្រតិភូ និងកីឡាករការិនី ចំនួន ៤០០នាក់។ ចំពោះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕

 

ចុចអានអត្ថបទ៖ កម្ពុជា បញ្ជូន ៣០ប្រភេទកីឡាចូលរួមប្រជែងយកមេដាយស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០១៩

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់