CAMSOC បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ស៊ីហ្គេម សម្រាប់ឆ្នាំ២០២៣

មាស សុផាណារ៉ុង October 8, 2019


 

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( CAMSOC ) បានដឹកនាំការប្រជុំដើម្បីពិនិត្យមើលពីលទ្ធផលការងារ ក្នុងត្រីមាសទី៣ របស់ CAMSOC។

អង្គប្រជុំបានពិនិត្យមើលពីការងារសំខាន់ៗទាំងក្នុង និងក្រៅប្រទេស ព្រមទាំជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា កាន់តែល្អ និងបន្តធ្វើការកែទម្រង់ឲ្យបានកាន់តែស៊ីជម្រៅចំពោះសហព័ន្ធជាតិ ជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីពង្រឹងពីការហ្វឹកហាត់ និងធ្វើឲ្យការហ្វឹកហាត់កាន់តែមានគុណភាព។

អង្គប្រជុំក៏បានស្ដាប់របាយការណ៍របស់សហព័ន្ធកីឡាជាតិ ព្រមទាំងពិនិត្យមើលពីបញ្ហាដែលលំបាក និងស្ដាប់ពីសំណូមពររបស់សហព័ន្ធជាតិដើម្បីធ្វើការដោះស្រាយទៅតាមលទ្ធភាពជាក់ស្ដែង។

ជាទូទៅសហព័ន្ធជាតិត្រូវការចាំបាច់នូវនូវធនធានគ្រូបង្វឹក ពិសេសគ្រូមកពីបរទេសដែលមានបទពិសោធន៍ខ្ពស់ និងមានជំនាញច្បាស់លាស់។ គ្រូបរទេសភាគច្រើនបង្ហាត់ទៅធ្វើឲ្យ កីឡាករ-កីឡាការិនី ប្រកួតដោយបានទទួលលទ្ធផលល្អ។ ការចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ក៏តែងតែធ្វើឲ្យកីឡាករ-កីឡាការិនី រកបានមេដាយត្រឡប់មកវិញ។

សូមបញ្ជាក់ថា CAMSOC តែងតែធ្វើការប្រជុំប្រចាំត្រីមាស ជាប្រចាំដើម្បីស្ដាប់ពីផលលំបាក និងសំណូមពរនានារបស់សហព័ន្ធជាតិ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់