សំបុត្រចូលទស្សនាការប្រកួត កម្ពុជា ជាមួយ អ៊ីរ៉ាក់ សប្ដាហ៍ក្រោយចាប់ផ្ដើមលក់ពីថ្ងៃនេះតទៅ

មាស សុផាណារ៉ុង October 7, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដាក់លក់សំបុត្រចូលទស្សនា ក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិអ៊ីរ៉ាក់ ផ្លូវការហើយ នៅព្រឹកថ្ងៃទី០៧ ខែតុលា នេះ ខណៈក្រុមទាំងពីរ នឹងត្រូវជួបគ្នាក្នុងជំនួបទី៤ វគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ប្រចាំតំបន់អាស៊ី (FIFA World Cup Qatar 2022) នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខ លើទីលានពហុកីឡដ្ឋានជាតិ។

ចំពោះតម្លៃសំបុត្រវិញ គឺរក្សានៅដដែល ដោយសំបុត្រ VIP កន្លែងមានដំបូល និងកៅអីជ័រតម្លៃ ១០,០០០រៀល និងសំបុត្រធម្មតាតម្លៃ ៥,០០០រៀល។ ក្នុងជំនួបដ៏សំខាន់នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានផ្ដល់សិទ្ធដល់ទូរទស្សន៍៣ ដើម្បីធ្វើការផ្សាយផ្ទាល់ រួមមាសទូរទស្សន៍បាយ័ន, BTV-News និងទូរទស្សន៍ ETV រាល់ការប្រកួតក្នុងស្រុក។

យ៉ាងណាមិញ ជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ជាមុនសិននៅលើទឹកដីរបស់ប្រទេសអ៊ីរ៉ង់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ខាងមុខ នាកីឡដ្ឋាន Azadi Stadium ទើបត្រលប់មកមាតុប្រទេសវិញ ដើម្បីត្រៀមទទួលក្រុមនេះ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់