កីឡាការិនីប៉េតង់កម្ពុជា ៣រូប ទៅចូលរួមការប្រកួតពានរង្វាន់អន្តរជាតិ នៅប្រទេសបារាំង

មាស សុផាណារ៉ុង October 3, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា នឹងបញ្ជូនក្រុមកីឡាការិនីប៉េតង់កម្ពុជា ចំនួន ៣រូប និងគ្រូបង្វឹកមួយរូប ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ «Trophee L’Équipe 2019» នៅប្រទេសបារាំង ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។

កីឡាការិនីប៉េតង់កម្ពុជា ចំនួន ៣នាក់ដែលត្រូវចេញទៅប្រកួតរួមមាន កីឡាការិនី កែ ឡេង, កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី អ៊ុន ស្រីយ៉ា រួមជាមួយនឹងគ្រូបង្វឹកគឺ លោកគ្រូបង្វឹក សុខ ម៉ុង។

កាលឆ្នាំ២០១៨ ក្រុមកីឡាប៉េតង់កម្ពុជា ដណ្តើមមេដាយ ៥គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង និងមេដាយប្រាក់ ២គ្រឿង ក្នុងចំណោម ៨ប្រទេស ដែលប្រមូលផ្តុំដោយ កីឡាករ-កីឡាការិនី ឆ្នើមដែលមានស្នាដៃ និងជាម្ចាស់មេដាយមាសកម្រិតពិភពលោកចូលរួម រួមមានដូចជា អ៊ីតាលី, ថៃ, កម្ពុជា, ទុយណេស៊ី, ដាណឺម៉ាក, ម៉ាដាឡាស្កា ចំណែកប្រទេសបារាំងមាន ២ក្រុមក្នុងនាមជាម្ចាស់ផ្ទះ។

កីឡាការិនីកម្ពុជា ចូលរួមព្រឹត្តិការណ៍ដដែលនេះ កាលពីឆ្នាំ២០១៨

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ «Trophee L’Équipe» គឺជាពានរង្វាន់ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​កីឡា​ដ៏​ល្បី​របស់​បារាំង L’Equipe ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Quarterback៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់