កីឡាករគុនដាវ ៥រូប រួមទាំងកីឡាករសញ្ជាតិខ្មែរអាមេរិក ១រូប ត្រៀមចូលរួមកីឡា SEA Games 2019 នៅហ្វីលីពីន

មាស សុផាណារ៉ុង September 11, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាគុនដាវកម្ពុជា ត្រៀមបញ្ជូនគណៈប្រតិភូគ្រូបង្វឹក និងកីឡាករកីឡាការិនី ចំនួន ៨នាក់ ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ «SEA Games 2019» ឆ្នាំ២០១៩ លើកទី៣០ ដែលប្រព្រឹត្តឹចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

លោក សុខ អាង ជាគ្រូបង្វឹកដាវធំបានប្រាប់ឲ្យដឹងថាសហព័ន្ធបានសម្រេចបញ្ជូនអត្តពលិក ៦នាក់ ចូលរួម SEA Games 2019 ព្រមទាំងគ្រូបង្វឹក ២នាក់។

កីឡាករ-កីឡាការិនី ទាំង ៦នាក់រួមមាន កីឡាករ វ៉ាហ្គអូរមិញស្គី ហ្វ្រេនធិសិដ្ឋប៊ូល, កីឡាករ សាវឿន សក័នុ, កីឡាករ ថុង តាំងជីន, កីឡាការិនី យី លីហ្សា, កីឡាការិនី ឆាយ លីលីន និងកីឡាការិនី សន និច។

លោកបានបន្តថា រូបលោកជាគ្រូបង្វឹកដាវធំ និងគ្រូបង្វឹកគុនដាវសញ្ជាតិបារាំង លោក Bruno GABY គ្រូបង្វឹកដាវកាប់ ចំណែកកីឡាក រវ៉ាហ្គអូរមិញស្គីហ្វ្រេនធិសិដ្ឋប៊ូល កូនខ្មែសញ្ជាតិអាមេរិក ជាកូនកំព្រាដែលធ្លាប់រស់នៅមជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែងនៅសង្កាត់កោះក្របី ហើយត្រូវបានគ្រួសារសញ្ជាតិអាមេរិច ២នាក់ប្ដីប្រពន្ធ សុំយកទៅចិញ្ចឹមតាំងពីឆ្នាំ២០០២ មកនោះនឹងចូលរួមប្រកួតនៅស៊ីហ្គេមដែរ។

សូមបញ្ជាក់ថាកាលនោះកីឡាកររូបនេះមានអាយុទើបតែបាន ២ឆ្នាំប៉ុណ្ណោះហើយមានស្រុកកំណើតនៅខេត្តព្រៃវែង។ ទោះបីជារូបគេរស់នៅ និងដឹងក្ដីនៅអាមេរិក ក៏គេនៅតែចាត់ទុកថាកម្ពុជាគឺជាដីកំណើតរបស់គេដដែល៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់