ទូកក្តោងកម្ពុជា ទៅហ្វឹកហាត់នៅចិន ៣ខែ ដើម្បីត្រៀម SEA Games នៅហ្វីលីពីន

មាស សុផាណារ៉ុង September 2, 2019


 

ភ្នំពេញ៖ នាយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានធ្វើការបញ្ជូនក្រុមកីឡាករជម្រើសជាតិចំនួន ៣រូប និងគ្រូបង្វឹក ១រូប ដែលដឹកនាំដោយ លោក ម៉េង វ៉ាង ទីប្រឹក្សាសហព័ន្ធ បានចេញទៅប្រទេសចិន ដើម្បីហ្វឹកហាត់ទីនោះរយៈពេល ៣ខែ ត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ ២០១៩នេះ។

ការចេញទៅហ្វឹកហាត់នេះ គឺស្ថិតនៅលើវិញ្ញាសាទូកក្តោង Windsurfing នៅទីក្រុងសានថូវ ប្រទេសចិន។ សម្រាប់គ្រូបង្វឹក និងកីឡាករជម្រើសជាតិទាំង ៣រូប រួមមាន គ្រូបង្វឹក សោម សុទ្ធរិទ្ធិពង្ស កីឡាករ សូត្រ មេសា កីឡាករ ប៉ាល់ សីលា និងកីឡាករ កែវ ភារុណ។

សូមបញ្ជាក់ថា នេះគឺជាឆ្នាំទី៣ ដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករទៅចូលរួមការហ្វឹកហាត់នៅប្រទេសចិន ដើម្បីបង្កើននូវសមត្ថភាព កីឡាករវ័យក្មេងរបស់កម្ពុជា ក៏ដូចជាការត្រៀមខ្លួនដ៏សំខាន់សំរាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕

 

រូបភាព៖ sailing.org.sg

អត្ថបទ៖ វ៉ាន្នី

មតិយោបល់