តេក្វាន់-ដូ ITF កម្ពុជា រកបានមេដាយប្រាក់ ២គ្រឿង បន្ថែមទៀតពីជើងឯកពិភពលោក

មាស សុផាណារ៉ុង August 30, 2019


 

ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូដណ្តើមជើងឯកពិភពលោក ITF World Championship នៅក្រុង Plovdiv នាប្រទេសប៊ុលហ្គារី កម្ពុជា រកបានមេដាយប្រាក់ ២គ្រឿង បន្ថែមទៀតហើយ បន្ទាប់ពីរកបានមេដាយមាសកាលពីពេលថ្មីៗនេះ។

នេះបញ្ជាក់ថាបន្ទាប់ពីកីឡាករ ប៉ាល់ ជីវ័ន្ត ដណ្ដើមបានមេដាយមាសលើវិញ្ញាសាមេគុននោះកម្ពុជាដណ្ដើមបានមេដាយប្រាក់ចំនួន ២គ្រឿងបន្ថែមទៀត។ ​ក្រុម​កីឡាករ​កម្ពុជា ទទួលបាន​មេដាយប្រាក់​លើ​វិញ្ញាសា​ប្រកួត​បច្ចេកទេស​ពិសេស (Special Technique) បន្ទាប់ពីកីឡាករយុវជនកម្ពុជា ប៊ួន ចាន់ថារ៉ាត់ បានមេដាយប្រាក់ពិភពលោកក្រោយប្រកួតផ្ដាច់ព្រ័ត្រចាញ់កីឡាករអ៊ុយក្រែន Dehtiarenko Vladyslav ក្នុងទម្ងន់៤៥គីឡូក្រាម។ នៅវគ្គជម្រុះ ថារ៉ាត់ បានយកឈ្នះកីឡាករនេប៉ាល់ Gaha Mohan និងកីឡាករការហ្សាក់ស្ថាន Zhanbulatov Sandybek ក្នុងលទ្ធផល ៤ទល់០ ដូចគ្នា រីឯកីឡាករអ៊ុយក្រែនបានទម្លាក់កីឡាករមកពីអ៊ូសបេគីស្ថាន និងរុស្ស៊ី។

ឯកឧត្តម កែវ រ៉េមី បានប្រាប់ឲ្យដឹងពីប្រទេសប៊ុលហ្គារី ថានេះពិតជាបង្ហាញថាតេក្វាន់ដូ I.T.F (International Taekwondo Federation) កម្ពុជា កាន់តែធ្វើឲ្យពិភពលោកលែងហ៊ានមើលរំលងកាន់តែខ្លាំងមែនទែនហើយ៕

 

រូបភាព៖ ហ្វេសប៊ុកឯកឧត្តម កែវ រ៉េមី

អត្ថបទ៖ វ៉ាន្នី

មតិយោបល់