ភ្លេងជាតិខ្មែរបន្លឺឡើង ក្រោយកីឡាករ ប៉ាល់ ជីវ័ន ឈ្នះមេដាយមាស តេក្វាន់-ដូ ITF ជើងឯកពិភពលោក

នូ មករា August 27, 2019


 

ប៊ុលហ្គារី៖ កីឡាករ តេក្វាន់-ដូ ITF របស់កម្ពុជា ប៉ាល់ ជីវ័ន បាននាំមកនូវមោទកភាពសម្រាប់មាតុប្រទេសបន្ទាប់ពីដណ្តើមបានមេដាយមាស ១គ្រឿងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកកម្រិតពិភពលោក ដែលកំពុងតែធ្វើនៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី។

បើតាមការចុះផ្សាយ របស់គេហទំព័រព៌ត័មាន ថ្មី ថ្មី (Thmey Thmey)  បានបញ្ជាក់ថា គិតមកទល់ពេលនេះ រូបគេគឺជា​កីឡាករ​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ២៥​ឆ្នាំ​នៃ​តេ​ក្វាន់​ដូ ITF កម្ពុជា (​គិត​ចាប់តាំងពី​បង្កើត​មក) ដែលបាន​យកឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់ (Adult Male V Degree) ពី​ព្រឹត្តិការណ៍ ITF Taekwondo World Championship នោះ។

ក្នុងការប្រកួតដ៏ធំនេះ កីឡាករ ប៉ាល់ ជីវ័ន បាន​យកឈ្នះ​កីឡាករ​អា​ហ្ស​ង់​ទីន Dorado Gabriel ហើយ​បន្ត​ផ្តួលកីឡាករ​ជម្រើស​ជាតិបារាំង​ដើមកំណើត​វៀតណាម Nguyen Truc នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុននឹង​ក្លាយជា​ម្ចាស់​មេដាយមាស ក្រោយទទួល​ជ័យជម្នះ​លើ​កីឡាករ​ឆ្នើម​ព័រ​តូ​រី​កូ Datiz Luis​ រួចមក។​

គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ ITF Taekwondo World Championships លើក​ទី​២១ នេះមានការ​ចូលរួម​ពី​អត្ត​ព​លិ​ក​ប្រមាណ​ ១៥០០​នាក់ មកពី​៨៤​ប្រទេស​ផ្សេងៗ​គ្នា​៕

 

អត្ថបទ៖ មករា

មតិយោបល់