តារាងកាលវិភាគប្រកួត English Premier League សប្តាហ៍ទី ៣១!!!
នូ មករា March 19, 2016
ការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេស English Premier League សប្តាហ៍នេះបានឈានដល់សប្តាហ៍ទី ៣០ ហើយ។ ដោយសប្តាហ៍មានគូរពិសេសៗជាច្រើនសម្រាប់មិត្តៗដែលស្នេហាព្រមទាំងតាមដានទស្សនាការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេស។ ការប្រកួតនៅថ្ងៃសៅរ៍ ទី១៩ នេះមានចំនួន ៥ គូរ និងថ្ងៃអាទិត្យ មាន ៥គូរផងដែរ ដោយយប់នេះការប្រកួតរវាងក្លឹប Everton នឹងក្លឹប Arsenal ជាការប្រកួតដំបូងដែលចាប់ផ្តើមនៅវេលាម៉ោង ៧:៤៥ នាទីយប់។
ការប្រកួតបន្ទាប់គឺជាការប្រកួតរវាងក្លឹប Crystal Palace នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនដើម្បីភ្ញៀវ ក្លឹប Leicester City ដែលបច្ចុប្បន្នកំពុងឈនៅកំពូលតារាងពិន្ទុសរុប English Premier League 2015-2016 ផងដែរ។ ចាំមើលថាតើក្លឹប Leicester City អាចរកបាន ៣ ពិន្ទុដើម្បីកាន់តែខិតទៅរកពានរដូវកាលនេះបានដែលឬទេ។ ការប្រកួតរវាងក្រុមទាំងពីរនឹងចាប់ផ្តើមនៅវេលាម៉ោង ១០:០០ យប់។
រីឯការប្រកួតនៅថ្ងៃអាទិត្យក៏មិនចាញ់ការប្រកួតនៅថ្ងៃសៅរ៍ផងដែរ។ មានគូរពិសេសជាច្រើនតែគូរពិសេសជាងគេនោះគឺជាការជួបគ្នារវាងក្លឹប Manchester City និងក្លឹប Manchester United។ ការប្រកួតនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ១១:០០ យប់ថ្ងៃអាទិត្យទី ២០ មិនាផងដែរ។
ខាងក្រោមនេះជាកាលវិភាគប្រកួតសម្រាប់សប្តាហ៍ទី ៣១នេះ៖
អត្ថបទ៖ រិទ្ធី
រូបភាព៖ English Premier League