សំបុត្រទស្សនាគោព្រៃកម្ពុជា ប៉ះ ហុងកុង ក្នុងវគ្គជម្រុះ World Cup ត្រៀមដាក់លក់នៅចុងខែនេះ

មាស សុផាណារ៉ុង August 23, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានប្រកាសលក់សំបុត្រចូលទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសកោះហុងកុង ដោយនឹងចាប់ផ្ដើមថ្ងៃទី២៦ ខែសីហា ខណៈការប្រកួតនឹងធ្វើឡើង នាថ្ងៃទី០៥ ខែកញ្ញា នៅលើទីលានពហុកីឡដ្ឋានជាតិ។

សម្រាប់សំបុត្រចូលទស្សនាជំនួបជម្រុះជូំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) គឺរក្សាតម្លៃ ១០,០០០រៀល និង ៥,០០០រៀល ដូចសព្វដងដដែល។

ចំពោះអ្នកគាំទ្រ ដែលមិនបានចូលរួមទស្សនាផ្ទាល់ ក៏អាចទស្សនាលើកញ្ចក់ទូរទស្សន៍ BTV-News ដែលទទួលបានសិទ្ធផ្សាយផ្ទាល់ការប្រកួតនេះផងដែរ។

គួរបញ្ជាក់ថា គោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយជម្រើសកោះហុងកុង សម្រាប់ជំនួបដំបូង នៃវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ មុននឹង ៥ថ្ងៃបន្ទាប់ ត្រូវទទួលក្រុមជម្រើសជាតិបារ៉ែន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់