លោកគ្រូតា ហុក​ ឈាងគីម​ នឹងធ្វើជាចៅក្រមក្នុងការប្រកួតកីឡាយុទ្ធសិល្ប៍អន្តរជាតិ ​ឆ្នាំ២០១៩​ នៅកូរ៉េខាងត្បូង

នូ មករា August 23, 2019


 

ភ្នំពេញ៖ លោកគ្រូតា ហុក​ ឈាងគីម​ ដែលមានជំនាញផ្នែកកីឡាយុទ្ធគុនជាច្រើនប្រភេទនោះនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធសិល្ប៍អន្តរជាតិ ​ឆ្នាំ២០១៩​ ឬ​ «The 2019 International Martial Arts Contest»​ ចាប់ពីថ្ងៃទី៣០​ ខែសីហា​ ដល់ទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៩​ខាមុខនេះ នៅទីក្រុង​ឈុនជូ​ សាធារណរដ្ឋកូរ៉េ​ខាងត្បូង។

ឱពុកបង្កើតវីរៈបុសរបាល់ទាត់កម្ពុជា អំឡុងចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១ លោក ហុក សុចិត្រា រូបនេះ ទៅចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធសិល្ប៍អន្តរជាតិខាងលើ គឺបន្ទាប់ពីទទួលបានការអញ្ជើញពីសម្ព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក​ ( World Martial Arts Union ) ដោយបានជ្រេីសរេីសលោកឱ្យបំពេញតួនាទីជា​សមាជិកចៅក្រម​កាត់សេចក្តី​ក្នុងការប្រកួតដ៏ធំនេះដោយនឹងមាន ២៥ប្រទេស​ និង​ ៣២​ស្ថាប័ន​ ចូលរួម​ប្រកួតក្នុងនោះគុនល្បុក្កតោកម្ពុជា ក៏ចូលរួមប្រកួតដែរ។

នេះគឺជាការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់មួយសម្រាប់ព្រឹទ្ធាចារ្យកីឡាគុនល្បុក្កតោកម្ពុជា ស័ក្តិសមនឹងវីរៈភាពដ៏មោះមុតដែលលោកបានលះបង់ក្នុងការជំរុញការអភិវឌ្ឍន៍កីឡាយុទ្ធគុននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ទើរតែមួយជីវិតរបស់លោកបានបំពេញការងារយ៉ាងជិតស្និទ្ធទៅនឹងវិស័យកីឡា ពោលគឺតាំងតែពីសម័យសង្គមរាស្ត្រនិយម ព្រឹទ្ធាចារ្យ ហុក​ ឈាងគីម​ ធ្លាប់ជាកីឡាករការ៉ាតេដូ​ផង​​ និងហាប់​គី​ដូផង ថែមទាំងមានជំនាញផ្នែកចំបាប់ វ៉ូវីណាម បាល់ទាត់ ក៏ដូចជាតេក្វាន់ដូ ជាដើម៕

 

រូបភាព៖ Cambodia Kun Bokator Federation

អត្ថបទ៖ មករា

មតិយោបល់