កម្ពុជា មិនបានទទួលជោគជ័យពីព្រឹត្តិការណ៍ Asia Cross Country Rally 2019

មាស សុផាណារ៉ុង August 20, 2019


 

ភ្នំពេញ៖ ក្រុមកីឡាប្រណាំងរថយន្ដកម្ពុជា មិនបានទទួលជោគជ័យក្នុងព្រឹត្តការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គ «Asia Cross Country Rally 2019» ដែលទើបតែបញ្ចប់ទៅនេះឡើយ។

កីឡាករ ហូ សិទ្ធគុណ បានលើកឡើងថា៖ «ការប្រណាំងឆ្នាំនេះធ្វើឲ្យយើងទទួលបាននូវថ្មីៗជាច្រើន ដែលយើងត្រូវធ្វើយ៉ាងយកទុកដាក់ ដើម្បីត្រៀមប្រជែងយកជ័យជំនះមកវិញនៅលើកក្រោយ។»

កីឡាកររូបនេះបន្តថា៖ «កត្តាសំខាន់ ៣ចំនុច ត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ទី១ គឺត្រូវថែរថយន្ត ទោះប្រណាំងរួច ឬមុនប្រណាំងត្រូវត្រួតពិនិត្យបច្ចេកទេសអោយបានដិតដល់ជាប្រចាំមុននឹងការប្រណាំង។ ទី២ ការរួបរួមសាមគ្គីគ្នា និងទី៣ គឺក្រុមទាំងមូលការស្រាវជ្រាវ និងត្រូវយល់ដឹងពីការប្រណាំងលើទឹកដីថ្មីមួយទៀត។»

ចំពោះលទ្ធផលវិញ ការប្រណាំងរថយន្ត Asia Cross Country Rally 2019 ក្រុម Kara កីឡាករ សោម សុកុសល និងជំនួយការបើកបរកីឡាករ វង្ស គីមហួត បើកបររថយន្ត លេខ១១៥ ចំណាត់ថ្នាក់សរុប លេខ ២០, សម្រាប់ Class សាំងវិញ (T1G) ចំណាត់ថ្នាក់លេខ៦។

ចំពោះរថយន្តលេខ១០៧ វិញ បើកបរដោយកីឡាករ ហូ សិទ្ធគុណ និងជំនួយការបើកបរកីឡាករ ពៅ តិចឡេង និងកីឡាការិនី សេង សុជាតា ចំណាត់ថ្នាក់សរុបលេខ ២៨, សម្រាប់ Class សាំងវិញ (T1G) ចំណាត់ថ្នាក់លេខ៩៕

 

រូបភាព៖ KARA

អត្ថបទ៖ វ៉ាន្នី

មតិយោបល់