ក្រសួងពាណិជ្ជកម្មហាមមិនឲ្យយកឈ្មោះ និងនិមិត្តសញ្ញាអូឡាំពិកប្រើក្នុងគោលដៅអាជីវកម្ម

នូ មករា March 17, 2016


បន្ទាប់ពីពិនិត្យឃើញថានាពេលកន្លងមក មានបណ្តាក្រុមហ៊ុនក៏ដូចជាម្ចាស់អាជីវកម្មមួយចំនួននៅកម្ពុជាបានប្រើប្រាស់នូវ «និមិត្តសញ្ញាកងប្រាំអូឡាំពិក» រួមទាំងឈ្មោះ «អូឡាំពិក» ដើម្បីសម្គាល់អាជីវកម្មរបស់ខ្លួនដែលជាការអនុវត្តផ្ទុយទៅនឹងបទបញ្ញាត្តិ​នៃច្បាប់ក៏ដូចជាបានរំលោភទៅលើសិទ្ធិកម្មសិទ្ធបញ្ញានៃម្ចាស់ដើមនោះ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាបានចេញនូវសេចក្តីប្រកាសមួយដោយបានកំណត់ឲ្យម្ចាស់ក្រុមហ៊ុនក៏ដូចជាសហគ្រាសទាំងអស់នៅក្នុងប្រទេសបញ្ឈប់ការយកឈ្មោះ «អូឡាំពិក» និង «និមិត្តសញ្ញាកងប្រាំអូឡាំពិក» ទៅប្រើប្រាស់ជាឈ្មោះ និងនិមិត្តសញ្ញាក្រុមហ៊ុន សហគ្រាសរបស់ខ្លួនដែលអាចនាំឲ្យមានការផ្តន្ទាទោសព្រហ្មទណ្ឌ ឬត្រូវពិន័យជាប្រាក់ជាដើម។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុក (Fresh News) បានចុះផ្សាយឲ្យដឹងថាការប្រើប្រាស់ឈ្មោះ និងនិមិត្តសញ្ញាខាងលើនេះដោយគ្មានការអនុញ្ញាត្តពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់គឺជាអំពើដែលមិនស្របច្បាប់នោះឡើយដោយនេះគឺជាទង្វើនេះដែលរំលោភបំពានសិទ្ធិរបស់ម្ចាស់ម៉ាក ដែលត្រូវបានការពារដោយអនុសញ្ញាទីក្រុងប៉ារីសនិងផ្ទុយពីច្បាប់ស្តីពីម៉ាកពាណិជ្ជនាមផងដែរ។ ក្នុងករណីដែលមានការអនុវត្តបំពានបន្តទៀតម្ចាស់ដើមនៃម៉ាកមានសិទ្ធិក្នុងការប្តឹងទៅកាន់តុលាការ ឬក្រសួង-ស្ថាប័នមានសមត្ថកិច្ចប្រឆាំងបុគ្គលណាមួយដែលប្រើប្រាស់ ឬត្រាប់តាមដោយរំលោភបំពាននូវម៉ាករបស់ខ្លួនដោយគ្មានការអនុញ្ញាតនេះ៕

10314515_961472603940101_8787313897110127330_n

olympic-rings1

និមិត្តសញ្ញាកងប្រាំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត