ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ចាប់ផ្ដើមជាផ្លូវការហើយ

មាស សុផាណារ៉ុង August 9, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ បានចាប់ផ្ដើមជាផ្លូវការហើយ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅលើទីលានពហុកីឡដ្ឋានជាតិ។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងអនុប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា និងឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមក្នុងពិធីបើកការប្រកួតនេះ។ នេះជាការប្រកួតមួយដែលប្រើប្រាស់ថវិកា ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុងនូវ។

ឯកឧត្តម សុខ សប្បាយណា ជាអគ្គលេខាធិការសហព័ន្ធ និងជាអនុប្រធានគណៈកម្មការប្រកួតបានរាយការណ៍ថា គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ៣៨៣នាក់ បានចូលរួមនៃព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំ ២០១៩។

ការប្រកួតចាប់ពីថ្ងៃ០៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោកបន្តថាព្រឹត្តិការណ៍ជ្រើរើសជើងឯកទូទាំងប្រទេសឆ្នាំនេះ សហព័ន្ធបានដាក់ ៥វិញ្ញាសាឲ្យប្រកួត គឺវិញ្ញាសា ៣ទល់៣នាក់ បុរសក្របខណ្ឌ «ក១» ( អាយុ១៨ឆ្នាំឡើង ) និងវិញ្ញាសា ៣ទល់៣នាក់ បុរសក្របខណ្ឌ «ក២» ( អាយុ១៨ឆ្នាំឡើង )។ ចំណែកវិញ្ញាសានារី រួមមាន ៣ទល់៣នាក់នារី ( អាយុ១៨ឆ្នាំឡើង ) វិញ្ញាសា ៣ទល់៣នាក់ យុវជនអាយុក្រោម១៨ឆ្នាំ វិញ្ញាសា ១ទល់១នាក់ យុវនារីអាយុក្រោម១៨ឆ្នាំ និងគ្មានវិញ្ញាសាវាយយកពិន្ទុឡើយ សរុបមានក្លិប និងសមាគមចំនួន ៣៧ មកពី ២៥ រាជធានីខេត្តទូទាំងប្រទេសកម្ពុជា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់