ឱកាសល្អសម្រាប់អ្នកមានបំណងប្រកួតស្តេចអុកចត្រង្គអង្គរសង្រ្កានឆ្នាំ២០១៦បានមកដល់ហើយ!
នូ មករា March 15, 2016
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើការប្រកាសទទួលចុះឈ្មោះអ្នកដែលមានបំណងចូលរួមប្រកួត “ស្តេចអុកចត្រង្គ អង្គរសង្រ្កានឆ្នាំថ្មី ឆ្នាំ២០១៦” ដោយចាប់ផ្តើមពីការប្រកួតជម្រុះនៅក្នុងទីស្នាក់ការរបស់ NOCC ដែលនឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖
១. ប្រកួតជម្រុះជុំទី១៖ ថ្ងៃទី០៥ ដល់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ទីកន្លែងប្រកួត៖ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
២. ប្រកួតជុំទី២៖ ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ទីកន្លែងប្រកួត៖ មុខប្រាសាទអង្គរ ខេត្តសៀមរាប
អាស្រ័យហេតុនេះ សម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួមបង្ហាញសមត្ថភាពរបសខ្លួនក្នុងការលេងអុកនេះសូមអញ្ជើញមកចុះឈ្មោះចូលរួមប្រកួតនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាប់ពីថ្ងៃទី១៥នេះ រហូតដល់ថ្ងៃទី០១ មេសា ឆ្នាំ២០១៦។ លោកអ្នកក៏អាចទំនាក់ទំនងចុះឈ្មោះបានតាមរយៈលេខទូស័ព្ទ៖ ០៧៨៦៦៨៣៦៦; ០៩២ ៩០៨ ៣៨៨។
គួររំលឹកផងដែរថា ក្នុងការប្រកួត២ឆ្នាំកន្លងទៅនេះ ពានរង្វាន់ជាស្ដេចអុកចត្រង្គអង្គរសង្ក្រាន្តត្រូវបានទៅលើលោក ឈាវ បូរ៉ា ដែលជាជើងឯកវ័យក្មេង និងជាស្ថាបត្យករមួយរូបផងដែរ៕
អត្ថបទ៖ មករា
រូបភាព៖ NOCC និងសហភាពសហព័ន្ធយុវជនកម្ពុជា