សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានរៀបចំការប្រកួតកីឡាវាយកូនគោលដណ្ដើមពានសម្ដេចពិជ័យសេនា ទៀ បាញ់

មាស សុផាណារ៉ុង July 29, 2019


 

ភ្នំពេញ៖ ពេញមួយថ្ងៃទី២៨ ខែកក្កដា នាទីលានវាយកូនគោលហ្គ្រេនភ្នំពេញ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានរៀបចំការប្រកួតកីឡាវាយកូនគោលដណ្ដើមពានរង្វាន់សម្ដេចពិជ័យសេនា ទឿ បាញ់។

ការប្រកួតចែកចេញជា ២ប្រភេទ គឺការប្រកួតវាយក្រុមដែលមានកីឡាករចូលរួមចំនួន ៩៣នាក់ និងវិញ្ញាសាទោលដែលមានកីឡាករចូលរួមចំនួន ៩១នាក់ និងកីឡាការិនីចំនួន ២៨នាក់។ ចំពោះចំណាត់ថ្នាក់ក្រុមចំណាត់ថ្នាក់លេខ១ បានទៅក្រុមដែលមានកីឡាករ ប៉ុល សារឿន កីឡាករ អ៊ុក ប្រាថ្នា និងកីឡាករ អ៊ុក ខ្នូច។ ចំណាត់ថ្នាក់លេខ២ បានទៅក្រុមកីឡាករ មួន សារ៉ន កីឡាករ ផូ ផារិទ្ធ និងកីឡាករ ហម វ៉ាន់ថា។ ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមកីឡាករ មាស សាវ៉ន កីឡាករ ផន ណារ៉ា និងកីឡាករ សោ បូរីរក្ស។

ដោយឡែកចំណាត់ថ្នាក់វាយទោលនារីលេខ១ កីឡាការិនី Cherry Li លេខ២ កីឡាការិនី មួង សិលា និងលេខ៣ កីឡាការិនី វេង សំបូរ។ វិញ្ញាសាឯកត្តជន ( Cross Scorer ) ចំណាត់ថ្នាក់លេខ១ កីឡាករ ស សិទ្ធិ លេខ២ កីឡាករ ជិន ចានសង្ហា និងលេខ៣ កីឡាករ នី លីស្រាង។

វិញ្ញាសា ( CGF-HDC ) ចំណាត់ថ្នាក់លេខ១ កីឡាករ ថោង សុខាំភូ លេខ២ កីឡាករ ឆោម សំបូរ និងលេខ៣ កីឡាករ ជុំ សំអាន។ ឯកត្តជនបុរសវិញ្ញាសា ( NON-HDC ) ដែលមានតែមួយចំណាត់ថ្នាក់ នោះបានទៅកីឡាករ អឿន ចយ។ កីឡាករដែលវាយបានជិតឡូតិ៍បានល្អ គឺកីឡាករ លី ហុងរី ឯកីឡាការិនីវិញនោះគឺកីឡាការិនី ចូលី៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់