អ្នកប្រយុទ្ធយុទ្ធគុនចម្រុះកម្ពុជា ២រូបនឹងឡើតស៊ូលើសង្វៀន ONE Champion នាខែក្រោយ

មាស សុផាណារ៉ុង July 8, 2019


 

ភ្នំពេញ៖ អ្នកប្រយុទ្ធយុទ្ធគុនចម្រុះដែលគេហៅថា MMA (Mixed Martial Art) កម្ពុជា២រូប នឹងធ្វើដំណើរទៅ ប្រកួតនៅក្រៅប្រទេសជាមួយអ្នកប្រយុទ្ធយុទ្ធសិល្ប៍ចម្រុះបរទេសនាខែក្រោយនេះ។ ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃទី០៧ ខែកក្កដា លោក កែវ ប៊ិនសូរស្មី ដែលជាអនុប្រធានសហព័ន្ធយុទ្ធគុនចម្រុះកម្ពុជា បានឲ្យដឹងថាអ្នកប្រដាល់គុនខ្មែរ ចាន់ សំអាត នឹងប្រកួតនៅប្រទេសឹង្ហបូរី ជាមួយអ្នកប្រដាល់មីយ៉ាន់ម៉ាឈ្មោះ Punnya Say។ ចំពោះកីឡាការិនី អេ ព្រីយ៉ានុតភូថង ដែលគេស្គាល់ជាទូទៅថាជាកូនស្រីច្បងរបស់អតីតអ្នកប្រដាល់គុនខ្មែរ អេ ភូថង នោះនឹងប្រកួតជាមួយកីឡាការិនីបារាំង Souris Manfredi នៅមីយ៉ាន់ម៉ា។ អេ ព្រីយ៉ានុតភូថង នឹងប្រកួតនៅថ្ងៃទី០២ ខែសីហា ចំពោះ ចាន់ សំអាត នឹងប្រកួតនៅថ្ងៃទី០៦ ខែសីហា។

លោក ហ៊ុន ចាន់រាជ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានអះអាងថាកីឡាការិនីបារាំង Souris Manfredi របៀបវ៉ៃរបស់គេស្រដៀងគ្នាជាមួយ អេយ៉ានុត ភូថង គឺវ៉ៃមិនចេះដកថយឡើយគេដឹងតែសម្រុកចូលទៅរកគូប្រកួតដូចគ្នា។ ជំនួបរវាងអ្នកទាំង២នេះនឹងធ្វើឲ្យគេចាប់អារម្មខ្លាំងជាមិនខានឡើយ។ ចំពោះអ្នកប្រយុទ្ធមីយ៉ាន់ម៉ា Punnya Say វិញនោះគេរស់នៅឯសហរដ្ឋអាមេរិក តែគេហ្វឹកហាត់យុទ្ធគុនចម្រុះនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ លោក ចាន់រាជ និយាយថាមកទល់ពេលនេះលោករកមិនទាន់ឃើញពីចំណុចខ្សោយរបស់ Punnya Say នៅឡើយទេ។

ការប្រកួតនេះគឺ ចាន់ សំអាត គេជាអ្នកប្រកួតហេតុនេះគេជាអ្នកស្វែងរកនូវចំណុចខ្សោយរបស់គូប្រកួតដោយខ្លួនឯង។ កីឡាករ ចាន់ សំអាត ក្រៅពីនិយាយថាគេត្រៀមខ្លួនបានល្អសម្រាប់ការប្រកួតនេះគេក៏អះអាងដែរថាទាំងសុខភាព ទាំងកម្លាំង របស់គេក៏ល្អនោះគេក៏និយាយដោយក្លាហានថាគេរង់ចាំដោយអន្ទះសារឲ្យការប្រកួតនោះមកដល់បានលឿនបន្តិច។ នេះជាការប្រកួតមួយដែលគេធ្វើឲ្យគេរំភើប គេនឹងធ្វើឲ្យបានល្អសូមទុកចិត្តលើគេចុះ។

ជាមួយនឹងការធ្វើសន្និសីទកាសែតនោះសហព័ន្ធក៏បានប្រគល់លិខិតទទួលស្គាល់ដល់បណ្ដាក្លឹបជាសមាជិកទៀតផង៕

 

រូបភាព៖ Cambodian MMA Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់