សហព័ន្ធបាល់ទាត់អាស៊ានគ្រោងនឹងផ្លាស់ប្តូរទម្រង់នៃការប្រកួត AFF Suzuki Cup

លី រិទ្ធី March 11, 2016


សហព័ន្ធបាល់ទាត់អាស៊ាន (AFF) នឹងបើកធ្វើកិច្ចប្រជុំដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរទម្រង់នៃការប្រកួត AFF Suzuki Cup នៅថ្ងៃទី១២ ខែមីនាខាងមុខនេះបន្ទាប់ពីសហព័ទ្ធបាល់ទាត់ក្នុងតំបន់អាស៊ាននេះយល់ឃើញថាទម្រង់នៃការប្រកួតដូចពេលបច្ចុប្បន្ននេះហាក់ដូចជាមិនសូវមានភាពទាក់ទាញអ្នកទស្សនាឲ្យបានច្រើននោះទេ។ ជាមួយគ្នានេះដែរ សហព័ន្ធបាល់ទាត់អាស៊ានក៏នឹងធ្វើការបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះសម្រាប់ការប្រកួតជម្រុះពូលផងដែរ។ ក៏ប៉ុន្តែដោយពិនិត្យឃើញថា នាពេលកន្លងមកសម្រាប់ការប្រកួតណាដែលមិនមែនជាការប្រកួតរបស់ម្ចាស់ផ្ទះគឺពិបាកនឹងទាក់ទាញអ្នកទស្សនាឲ្យចូលរួមបានច្រើនណាស់ ស្របពេលដែលអ្នកគាំទ្ររបស់ប្រទេសនីមួយៗក៏ចង់ទស្សនាក្រុមរបស់ខ្លួននៅលើទឹកដីរបស់ខ្លួនឯងផងដែរនោះ។ ហេតុនេះហើយ ដើម្បីទាក់ទាញអ្នកទស្សនាឲ្យបានច្រើន សហព័ន្ធបាល់ទាត់អាស៊ាន (AFF) គ្រោងនឹងផ្លាស់ប្តូរទម្រង់នៃការប្រកួត AFF Suzuki Cup ចាប់ពីឆ្នាំ២០១៨ ខាងមុខនេះតទៅពោលគឺគេគ្រោងនឹងបែងចែកប្រទេសទាំង ១០ ជា ២ ពូលហើយពូលនីមួយៗនឹងមាន ៥ ប្រទេសដែលនឹងត្រូវលេងជាលក្ខណៈ Home/Away សម្រាប់វគ្គជម្រុះពូលខណៈដែលក្រុមចំនួន ២ ដែលឈរនៅលើកំពូលតារាងនៃពូលនីមួយៗនឹងត្រូវទទួលបានសិទ្ធិឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង។ ដោយឡែកសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវលេង ២ ជើងដូចគ្នាផងដែរ។ ជាមួយនឹងក្តីរំពឹងខ្ពស់ សហព័ន្ធបាល់ទាត់អាស៊ាន សង្ឃឹមថាការផ្លាស់ប្តូរនេះនឹងទទួលបានការគាំទ្រពីអ្នកឧបត្ថម្ភកាន់តែច្រើនឡើងស្របពេលដែលកំណើននៃអ្នកទស្សនាក៏នឹងមានការកើនឡើងផងដែរនោះ៕

GettyImages_460718638-e1457667120809

អត្ថបទ៖ រិទ្ធី

រូបភាព៖ Football Channel Asia

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត