អត្តពលិកហែលទឹកវ័យក្មេងកម្ពុជា ៨រូប នឹងចូលរួមប្រកួតកីឡាសិស្សអាស៊ាន នៅឥណ្ឌូនេស៊ី

មាស សុផាណារ៉ុង July 4, 2019


 

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនកីឡាករ-កីឡាការិនី ចំនួន ៨រូប និងគ្រូបង្វឹក ២រូប ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ «11th ASEAN School Games 2019» លើកទី១១ ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូនេស៊ី។ ការប្រកួតនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៧ដល់ ២៥ ខែកក្កដា ឆ្នាំ២០១៩ នៅ Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថាសហព័ន្ធបានបញ្ជូនក្រុមគណៈប្រតិភូ ចំនួន១០រូប រួមមានគ្រូបង្វឹកចំនួន ២រូប និងកីឡាករ-កីឡាការិនី ចំនួន៨រូប ក្នុងនោះកីឡាការិនី ៤រូប ប្រកួតលើវិញ្ញាសា ហែលរបៀបសេរី ៥០ម៉ែត្រ និង ១០០ម៉ែត្រ បុរស-នារី, ហែលរបៀបមេអំបៅ ៥០ម៉ែត្រ និង១០០ម៉ែត្របុរស-នារី ហែល IM ២០០ម៉ែត្រ បុរស, ហែលផ្ងារ ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ បុរស- នារី និងហែលរបៀបកង្កែប ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្របុរស-នារី។

លោកបន្តថា សម្រាប់គ្រូបង្វឹកចំនួន២រូប គឺលោក នាង សូរិទ្ធិយ៉ា គ្រូបង្វឹកអ្នកស្រី សាគិ អិគីយ៉ាម៉ា គ្រូបង្វឹកជនជាតិជប៉ុន កីឡាករ ឆោម ច័ន្ទថន កីឡាករ អ៊ួង លីហេង កីឡាករ មនត្រស ផានសុណ្ណអារុន កីឡាករ ឌឿន រ៉ាត់ធីឌុន កីឡាការិនី វ័ច ហ្សង់ឆាយ កីឡាការិនី ឆោម ស្រីវល្ល័ក្ខណ៍ កីឡាការិនី កាំង មុយនីន និងកីឡាការិនី ឃឹន ប៊ុនពេជ្រមរកត៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់