កីឡាករ កីឡាការិនីវាយកូនបាល់៦រូបនឹងចូលរួមប្រកួតកីឡាសិស្សអាស៊ានលើកទី១១ នៅឥណ្ឌូនេស៊ី

នូ មករា July 3, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានឹងបញ្ជូនកីឡាករកីឡាការិនីចំនួន៦រូបរួមជាមួយគ្រូបង្វឹក២រូបទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាសិស្សអាស៊ាន “11th ASEAN School Games 2019 ” លើកទី១១ ឆ្នាំ២០១៩ដោយព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅ Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី។

លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថា គ្រូបង្វឹកចំនួន២រូប និងកីឡាករ-កីឡាការិនីចំនួន៦រូបក្នុងនោះកីឡាការិនី២រូបនឹងប្រកួតលើវិញ្ញាវាយទោលបុរស-នារី វាយគូរបុរស-នារី និងវាយក្រុមបុរស។ លោកបានបន្តថា សម្រាប់គ្រូបង្វឹកចំនួន២រូប គឺលោក ឡុង ជំនិត ជាគ្រូបង្វឹក និងលោក ឡុង សំនៀង ជាគ្រូជំនួយចំពោះកីឡាករវិញមាន សម ដេវិត កីឡាករ ឃ្លាំង ពន្លក កីឡាករ ម៉ន ភក្តី កីឡាករ ទេព ណូឡាន កីឡាការិនី ហូរ ស្រីណុច និងកីឡាការិនី ឈីវ អប្សារា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់