ហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ាន ថ្ងៃដំបូង វៀតណាម រកមេដាយបានច្រើនជាងគេ ខណៈកម្ពុជា នៅមិនទាន់រកបាននៅឡើយ

មាស សុផាណារ៉ុង June 29, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ «43 rd South East Asia Age Group Swimming Championship 201 9» ថ្ងៃទី២៨ ខែមិថុនា ដែលជាថ្ងៃដំបូងប្រទេសវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេជាបណ្ដោះអាសន្ន។

យោងតាមលទ្ធផល ប្រទេសវៀតណាម ដណ្តើមមេដាយ ១៥គ្រឿង ដែលក្នុងនោះមេដាយមាស ៥គ្រឿង ប្រាក់ ៧គ្រឿង និងសំរិទ្ធ ៣គ្រឿង ខណៈប្រទេសថៃស្ថិតនៅលំដាប់ទី២ ដណ្តើមមេដាយ ៧គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ ២គ្រឿង និងប្រទេសឥណ្ដូនេស៊ីដណ្តើមមេដាយ ៤គ្រឿង ក្នុងនោះមេដាយមាស ៥គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១គ្រឿង។

ចំណែកប្រទេសសិង្ហបូរី ដែលជាខ្លាំលើកីឡាហែលទឹកក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរនោះ ដណ្តើមមេដាយ ៦គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង និងសំរិទ្ធ៤គ្រឿង ប្រទេសហ្វីលីពីន ដណ្តើមមេដាយ ៣គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១គ្រឿង និងប្រទេសម៉ាឡេស៊ី ដណ្តើមមេដាយ ៤គ្រឿង ក្នុងនោះប្រាក់ ២គ្រឿង និងសំរិទ្ធ ២គ្រឿង។ ដោយឡែកសម្រាប់ កម្ពុជា ដែលជាម្ចាស់ផ្ទះមិនទាន់រកបានមេដាយនៅឡើយទេ។

ខាងក្រោមគឺជាចំនួនមេដាយចុងក្រោយ ដែលទើបតែទទួលបាន៖

ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ នៅកម្ពុជានេះមាន ការចូលរួមពីបណ្ដាប្រទេសចំនួន ១០នៅក្នុងអាស៊ីអាគ្នេយ៍ ដូចជាប្រទេសហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ប្រ៊ុយណេ, ឡាវ និងកម្ពុជា ម្ចាស់ផ្ទះដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចូលរួមសរុបចំនួន ៤០៨នាក់។

មានវិញ្ញាសាប្រកួតសរុបទាំងអស់ចំនួន ១០៥វិញ្ញាសា ដែលរួមមានក្រុមទី១ គឺអាយុក្រោម ១៣ឆ្នាំ កីឡាករមាន១៦វិញ្ញាសា និងកីឡាការិនី ១៦វិញ្ញាសា។ ក្រុមទី២ អាយុចាប់ពី ១៤ដល់១៥ឆ្នាំ កីឡាករមានចំនួន១៦វិញ្ញាសា កីឡាការិនី ១៦វិញ្ញាសា និងវិញ្ញាសាជាក្រុមមានចំនួន ៩វិញ្ញាសា។ ក្រុមទី៣ អាយុចាប់ពី ១៦ដល់១៨ឆ្នាំ កីឡាករ មាន ១៦វិញ្ញាសា និងកីឡាការិនីមាន ១៦វិញ្ញាសា៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់