ការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនឹងធ្វើឡើងនៅចុងខែនេះ

នូ មករា June 25, 2019


ភ្នំពេញ៖ បណ្ឌិត្យសភាតេក្វាន់ដូ WT កម្ពុជា បានសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) ដើម្បីរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េដែលនឹងប្រព្រឹត្តិទៅនាចុងខែមិថុនា ឆ្នាំ២០១៩ នៅអាគារប៊ូយ៉ុងខ្មែរនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់ការប្រកួតនេះគណៈកម្មការបានបែងចែកជា២វិញ្ញាសាធំគឺវិញ្ញាសាប្រយុទ្ធនិងវិញ្ញាសាសម្តែងមេគុន។

ចំពោះវិញ្ញាសាប្រយុទ្ធមានកីឡាករកីឡាការិនីដែលទទួលបានចំណាត់ថ្នាក់លេខ១និងលេខ២ស្ថិតក្នុងវគ្គជម្រុះកម្មវិធី Hope 2023 កាលថ្ងៃទី២៧ ខែមករា និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩រាជធានីភ្នំពេញ និង Hope 2023 កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ព្រមទាំងកីឡាករ-កីឡាការិនីជម្រើសជាតិឆ្នាំ២០១៩ឈុតធំ និងក្រុមថ្នាល។

ចំណែកវិញ្ញាសាសម្តែងមេគុនមានកីឡាករ-កីឡាការិនីដែលបានប្រឡងឡើងកម្រិតខ្សែក្រវាត់ពណ៌(ពណ៌លឿងដល់ពណ៌ក្រហម) នាពេលកន្លងមក ក៏ដូចជាកីឡាករ-កីឡាការិនីដែលមានកម្រិតខ្សែក្រវាត់ខ្មៅដាន់ Kukkiwon (១ដាន់ឡើង) ផងដែរ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់