កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងកីឡាការិនី ឈឿង ពុធ្ធារីម ដែលត្រូវចញទៅហ្វឹកហាត់ នៅសាធារណៈរដ្ឋកូរ៉េ
នូ មករា March 9, 2016
នាព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាល ជាមួយ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងកីឡាការិនី ឈឿង ពុធ្ធារីម ដែលត្រូវចញទៅហ្វឹកហាត់ នៅសាធារណៈរដ្ឋកូរ៉េ នាថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ រយៈពេល ១ខែ ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួម Asian Championship និង Olympic Game Qualified Stage ។ ឯកឧត្តម បានមានប្រសាសន៍ឲ្យខិតខំហ្វឹកហាត់ ដើម្បីប្រកួតក្នុងឆាកអន្តរជាតិ នាំយកមកវិញនូវកិត្តិយសសម្រាប់ជាតិ។
អត្ថបទ & ប្រភព៖ អគ្គនាយកដ្ឋានកីឡា