កីឡាករ RIISE ចាប់អារម្មណ៍ទៅលេងនៅ S.LEAGUE & THAI LEAGUE

លី រិទ្ធី March 8, 2016


អតីតខ្សែការពារស្លាបរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ John Arne Riise បានបង្ហាញចំណាប់អារម្មណ៍ក្នុងការមកលេងនៅប្រទេសសឹង្ហបុរី S. League និង Thai League ផងដែរ។

កីឡាករ John Arne Riise បានចូលរួមក្នុង The game of Standard Chartered Trophy វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ក្នុងនាមជាភ្ញៀវកិត្តិយស។ កីឡាករ Riise បានឃើញអតីតមិត្តរួមក្រុមរបស់ខ្លួន Jermaine Pennant លេងឲ្យក្រុមTampines Rover។ 

“ខ្ញុំដឹងថា Pennant បានផ្ទេរមកលេងនៅប្រទេសសឹង្ហបុរី ខ្ញុំក៏អាចផងដែរ។” នេះជាសម្តីរបស់កីឡាករដែលឈ្នះជើងឯក UEFA Champions League ២០០៥ មកកាន់ FourFourTwo របស់ប្រទេសសឹង្ហបុរី។

“នៅក្នុងលីកមធ្យម យើងត្រូវការកីឡាករដែលមកពីលីកធំៗដើម្បីផ្តល់ជាដំបូន្មានដល់កីឡាករក្នុងស្រុក ដើម្បីជួយឲ្យពួកគេឈានទៅមុខថែមមួយកម្រិតទៀត។ ឥលូវនេះខ្ញុំមានអាយុ​ ៣៥ ឆ្នាំហើយ ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចធ្វើដំណើរទៅប្រទេសមួយចំនួនដែលខ្ញុំអាចជួយពួកគេដើម្បីពង្រឹងក្រុមក្នុងស្រុកផងដែរ។”

“ប្រសិនបើមានការផ្តល់ឱកាសពីប្រទេសសឹង្ហបុរី និង ថៃ ខ្ញុំនឹងពិចារណសំណើរនោះ។”

កីឡាករ John Arne Riise វ័យ ៣៥ ឆ្នាំបច្ចុប្បន្ននេះជា free agent បន្ទាប់ពីបានចំណាយលេងបាល់អាជីពឲ្យក្លឹបធំដូចជា ក្លឹប Liverpool, Roma និងក្លឹប Fulham។ កីឡាកររូបនេះក៏បានចំណាយពេលមួយរដូវកាលការពីពេលថ្មីៗនេះជាមួយក្រុម Delhi Dynamos នៅ Indian Super League ផងដែរ។ 

champions-league-final

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត