ប្រធាន និងអនុប្រធានសហព័ន្ធទូក ឧបត្ថម្ភថវិកា៣០លានរៀលដល់ម្ចាស់មេដាយប្រាក់ និងសំរឹទ្ធ ដែលប្រកួតនៅចិន

មាស សុផាណារ៉ុង June 11, 2019


 

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ២០លានរៀល និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ១០លានរៀល ដល់ប្រតិភូគ្រូបង្វឹកកីឡាករទូកប្រពៃណីជម្រើសជាតិកម្ពុជា ដែលដណ្តើមបានមេដាយចំនួន០២គ្រឿងនៅចិន។

កីឡាករទូកប្រពៃណីជម្រើសជាតិកម្ពុជាដណ្តើមមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១ គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» អន្តរជាតិចិន-អាស៊ាន លើកទី ១៥ «The 15th China-ASEAN ( Nanning) International Dragon Boat» ដែលប្រព្រឹត្តទៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងណាននីង ប្រទេសចិន។

ការប្រកួតខាងលើកនេះកាអនុញ្ញាតពីសម្តេច ក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកានូ និងរ៉ូអ៉ីងកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះបញ្ជូនក្រុមប្រតិភូកីឡាទូកប្រពៃណីខ្នាតអន្តរជាតិចំនួន១៦រូបចូលរួមទៅចូលរួមប្រកួត។ សម្រាប់មេដាយប្រាក់ទទួលបានលើវិញ្ញាសាចម្ងាយ៥០០ម៉ែត្រចំណុះ១២នាក់និងមេដាយសំរឹទ្ធទទួលបានលើវិញ្ញាសាចម្ងាយ ២០០ ម៉ែត្រ ចំណុះ ១២ នាក់៕

 

រូបភាព៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់