ស្ងាត់ៗ កម្ពុជាឈ្នះមេដាយជើងឯកគុនដាវសាកលវិទ្យាល័យអាស៊ី ២គ្រឿងនៅសិង្ហបុរី

មាស សុផាណារ៉ុង June 10, 2019


ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាគុនដាវកម្ពុជាបានឱ្យដឹងថា កីឡាករ ឆាយ លីនលី ដណ្ដើមបានមេដាយសំរឹទ្ធម្នាក់ឯងរហូតទៅដល់ ២គ្រឿង ក្នុងចំណោមកីឡាករ កីឡាការិនី៩នាក់ដែលមានភារកិច្ចទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាគុនដាវជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី។

ជាលទ្ធផលបណ្ដោះអាសន្ន កាលពីថ្ងៃបើកឆាកកីឡាការិនី ឆាយ លីន ដណ្ដើមបានមេដាយសំរឹទ្ធ ១លើវិញ្ញាសាដាវកាប់ឯកត្តជន ហើយកាលពីម្សិលមិញកីឡាការិនីរូបស្រស់ដដែលបានបន្ដដណ្ដើមបានមេដាយសំរឹទ្ធ ១ទៀតលើវិញ្ញាសាឯកត្តជនដាវធំប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេដោយកីឡាករ-កីឡាការិនីកម្ពុជានឹងបន្ដប្រកួតប្រជែងនាថ្ងៃច័ន្ទនេះ ១ថ្ងៃទៀត។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ខាងលើបានចាប់ផ្ដើមតាំងពីថ្ងៃទី០៨ មកម្ល៉េះហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែមិថុនានេះដោយមានអត្តពលិកមកពីគ្រឹះស្ថានអប់រំចំនួន ១៨ស្មើនឹងកីឡាករ-កីឡាការិនី ១៧៣នាក់ចូលរួមក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជា ៥រូបនិងកីឡាការិនី ៤រូបផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់