សមាគមបាល់បោះកម្ពុជា-អាមេរិក ចូលរួមអភិវឌ្ឍន៍ និងពង្រឹងកីឡាបាល់បោះកម្ពុជា

មាស សុផាណារ៉ុង June 6, 2019


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ចូវ សុខារី ប្រធានសមាគមបាល់បោះកម្ពុជា-អាមេរិក និងបានចុះអនុស្សរណៈយោគយល់គ្នាក្នុងការអភិវឌ្ឍកីឡាបាល់បោះកម្ពុជា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅអគ្គនាយកកីឡា។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា និងសមាគមបាល់បោះកម្ពុជា-អាមេរិក បានចុះអនុស្សាររណៈយោគយល់គ្នាក្នុងការអភិវឌ្ឍន៍ និងពង្រឹងវិស័យកីឡាបាល់បោះកម្ពុជា បន្ថែមទៀតដើម្បីត្រៀមមការប្រកួតកីឡា SEA Games លើកទី៣០ ឆ្នាំ២០១៩ និងលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះទទួលរៀបចំព្រឹត្តិការណ៍នេះ។

លោកបានបន្តថាការប្រកួតកីឡា SEA Games លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ក្រុមបាល់បោះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៧ ជាលទ្ធផលល្អមួយផងដែរ។

ចាំបានថា កម្ពុជា ទទួលជ្រើសរើសកីឡាករបាល់បោះ កូនខ្មែររស់នៅក្រៅប្រទេស ពីប្រទេសអាមេរិក, កាណាដា និងអូស្រ្តាលី ដោយខ្លួនឯង ប៉ុន្តែនាពេលកីឡាករបាល់បោះកូនខ្មែររស់ នៅក្រៅប្រទេសដែលចង់ប្រកួតតំណាងឲ្យកម្ពុជា ត្រូវទៅចុះឈ្មោះនូវសមាគមបាល់បោះកម្ពុជា-អាមេរិកនេះតែម្តង៕

 

រូបភាព៖ ហ្វេសប៊ុក ឯកឧត្តម ស សុខា – Sar Sokha

អត្ថបទ៖ វ៉ាន្នី

មតិយោបល់