ខេត្តចំនួន៣ ប្រកួតដំឡើងខ្សែក្រវាត់តេក្វាន់ដូដល់សិស្សជាង ២០០នាក់

មាស សុផាណារ៉ុង May 28, 2019


 

ភ្នំពេញ៖ បណ្ឌិត្យសភាតេក្វាន់ដូ WT (World Taekwondo) កម្ពុជា សហការជាមួយ ខេមរសហព័ន្ធតេក្វាន់ដូ បានរៀបចំការប្រកួតតម្លើងខែ្សក្រវ៉ាត់ដល់កីឡាករ-កីឡាការិនី តេក្វាន់ដូ WT ចំនួន៣ខេត្ត រួមដែលមានតេក្វាន់ដូ WT ជាង២០០នាក់ ចាប់ផ្តើមពីថ្ងៃទី២៥ មក។

ការប្រកួតតម្លើងខ្សែក្រវ៉ាត់ដល់ កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ដោយមានចូលរួមពីលោក ហែម សំណាង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT លោក ឆយ យ៉ុងសុក គ្រូបង្វឹកក្រុមជម្រើសជាតិ និងលោក វណ្ណឌី មន្រ្តីនៃបណ្ឌិត្យសភាតេក្វាន់ដូ WT។

លោក វណ្ណឌី បានប្រាប់ដឹងថាការតម្លើងនេះបណ្ឌិត្យសភាតេក្វាន់ដូ WT កម្ពុជា សហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ WT ធ្វើឡើងចំនួន៣ខេត្ត គឺខេត្តបាត់ដំបង, ក្លឹបក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ចំពោះ ខេត្តបាត់ដំបង មានកីឡាករ-កីឡាការិនី ៨៥នាក់ ខេត្តប៉ោយប៉ែត មានកីឡាករ-កីឡាការិនី ៤៥នាក់ និងខេត្តសៀមរាប មានកីឡាករ-កីឡាការិនី ជាង១០០នាក់។ លោកបានបន្តថានៅថ្ងៃទី០១ ខែមិថុនា នឹងមានរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់កុងសុងកូរ៉េ ប្រចាំខេត្តសៀមរាប៕

 

រូបភាព៖ ផ្ដល់ឲ្យ
អត្ថបទ៖ វ៉ាន្នី

មតិយោបល់