កីឡាអត្តពលកម្ម ចំនួន៦នាក់ ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ «Thailand Open»

មាស សុផាណារ៉ុង May 17, 2019


 

ភ្នំពេញ៖ កីឡាករ កីឡាការិនី អត្តពលកម្មចំនួន៦នាក់ និងគ្រូបង្វឹក២នាក់ បានចេញដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ហើយដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតអន្តរជាតិដែលមានឈ្មោះថា «Thailand Open» ដោយការប្រកួតនឹងប្រព្រឹត្តចាប់ថ្ងៃទី១៦ រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩តទៅ។

សម្រាប់ កីឡាករ-កីឡាការិនី ចំនួន៦នាក់រួមមាន កីឡាករ សឹម សាមឌី ប្រកួតលើវិញ្ញាសាចោលដុំដែក, កីឡាករ ទត សាលីន ប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ និង២០០ម៉ែត្រ, កីឡាករ ផាត សុភុត កីឡាករ យ៉ាតពិទូ ចាន់ទិវា ប្រកួតលើវិញ្ញាសា២០០ និង៤០០ម៉ែត្រ និងកីឡាការិនី ២រូបគឺ កីឡាការិនី ប៊ូ សំណាង និងកីឡាការិនី ថន ថារីរតនា។ សម្រាប់គ្រូបង្វឹក២នាក់ដែលរួមដំណើររួមមាន លោក បូរ ពុធរាត្រី និងលោក គៀង សាម៉ន។

ចំពោះ កីឡាករ-កីឡាការិនី ចំនួន៦នាក់សុទ្ធសឹងជាកីឡាករ-កីឡាការិនី ថ្នាលទាំងអស់របស់សហព័ន្ធ ដែលជំរុញឲ្យពួកគេចេញប្រកួតដើម្បីវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការហ្វឹកហាត់កន្លងមកព្រមទាំងចង់ឲ្យបានបញ្ចេញសមត្ថភាពទៀតផង៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់