អ្នកបច្ចេកទេសកីឡាហែលទឹកកម្ពុជា២រូប ក្លាយជាសមាជិកគណៈកម្មការបច្ចេកទេស សហព័ន្ធកីឡាហែលទឹកពិភពលោក (FINA)

មាស សុផាណារ៉ុង May 16, 2019


 

ភ្នំពេញ៖ លោក នាង សូរិទ្ធីយ៉ា អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹក បានក្លាយជាជាមន្ត្រីអាជ្ញាកណ្តាល និងជាមន្ត្រីបច្ចេកទេសកម្រិតពិភពលោករបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (FINA) ដូចគ្នាផងដែរទៅនឹង លោក ហែម គីរី ដែលជាអគ្គលេខាធិការរបស់សហព័ន្ធ។

សម្រាប់សហព័ន្ធកីឡាហែលទឹកកម្ពុជា ទើបតែមានមន្ត្រីបច្ចេកទេសដែលទទួលស្គាល់ដោយសហព័ន្ធពិភពលោក ២រូបនេះគត់។ លោក នាង សូរិទ្ធិយ៉ា ទើបតែឆ្លងកាត់វគ្គសិក្ខាសាលាស្តីពីមន្តី្រអាជ្ញាកណ្តាលបច្ចេកទេសកម្រិតពិភពលោក លើកទី១៣ រយៈពេល៥ថ្ងៃនៅប្រទេសហុងគ្រី។ សិក្ខាសាលាស្តីពីមន្តី្រអាជ្ញាកណ្តាលបច្ចេកទេសកម្រិតពិភពលោក លើកទី១៣ មានអ្នកចូលរួមជាង ២០០ប្រទេសដែលប្រទេសមាជិក នៃសហព័ន្ធហែលទឹកពិភពលោក។

រាល់ការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់តំបន់ ឬអាស៊ីអាគ្នេយ៍ទាំងលោក នាង សូរិទ្ធិយ៉ា និងលោក ហែម គីរី បានក្លាយជាតួអង្គសំខាន់ក្នុងការចូលរួមបំពេញបេសកកម្មក្នុងព្រឹត្តិការណ៍ទាំងនេះ។ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក យុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ «43rd Sea Age Group Swimming Championships» ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតកតេជោដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នោះលោកទាំង២នឹងក្លាយជាមនុស្សសំខាន់ដែលទទួលខុស ត្រូវក្នុងការរៀបចំព្រឹត្តិការណ៍នេះ។

ជាមួយគ្នាផងដែរ លោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរងនៃសហព័ន្ធខ្មែរហែលទឹកបាននិយាយថា លោកសប្បាយចិត្ត បន្ទាប់ពីលោកបានក្លាយជាសមាជិកជាគណៈកម្មការបច្ចេកទេសកម្រិតពិភពលោកបែបនេះ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់