កីឡាការិនីពិការភ្នែកទាំងសងខាង របស់កម្ពុជា ដណ្តើមមេដាយ៣គ្រឿង ពីប្រទេសចិន

មាស សុផាណារ៉ុង May 13, 2019


 

ភ្នំពេញ៖ កីឡាការិនីពិការភ្នែកទាំងសងខាង របស់ប្រទេសកម្ពុជា យិន សូត ដណ្តើមមេដាយ៣គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡា Beijing 2019 World para-Athletic Grand Prix the 7th china Open Athletic Chamionships នៅប្រទេសចិន ដោយសមត្ថភាពផ្ទាល់ខ្លួន។

លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កីឡាការិនីពិការភ្នែកទាំងសងខាងរបស់កម្ពុជា យិន សូត ដណ្តើមមេដាយ៣គ្រឿង ពោលគឺមេដាយសំរិទ្ធ២គ្រឿង លើវិញ្ញាសារត់ ១០០ម៉ែត្រ, ២០០ម៉ែត្រ និងមេដាយប្រាក់១គ្រឿង លើវិញ្ញាសារត់ ៤០០ម៉ែត្រ។

នេះជាលើកដំបូងដែលកីឡាជនពិការ ជាពិសេសជាស្រ្តីទៀតបានបង្កើតប្រវត្តិសាស្រ្តកីឡាជនពិការ ហើយកីឡាការិនីរូបនេះខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការប្រកួតរហូតដល់រត់ដួលសន្លប់លើទីលាន។

លោកបានបន្តថាក្រោយពីបរាជ័យកីឡាការិនីរូបនេះខិតខំប្រឹងប្រែងលើកទី២ ដណ្តើមបានមេដាយរហូតដល់៣គ្រឿង នៅប្រទេសចិនកម្រិតពិភពលោក មិនគួរឲ្យជឿ ក្នុងនោះគាត់បានប្រកួតជាមួយកីឡាការិនីជប៉ុន, ចិន, ថៃ និងបណ្តាប្រទេសផ្សេងៗទៀត៕

 

រូបភាព៖ Paralympic – Aurelien Foucault/Agitos Foundation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់