អគ្គលេខាធិការរងនៃសហព័ន្ធខ្មែរហែលទឹក ចូលរួមវគ្គមន្តី្រអាជ្ញាកណ្តាលបច្ចេកទេសពិភពលោក នៅហុងគ្រី

មាស សុផាណារ៉ុង May 10, 2019


 

ភ្នំពេញ៖ លោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរងនៃសហព័ន្ធខ្មែរហែលទឹក នៅយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៩ បានចេញដំណើរទៅកាន់ប្រទេសហុងគ្រី ដើម្បីចូលរួមវគ្គសិក្ខាសាលាស្តីពីមន្ត្រីអាជ្ញាកណ្តាលបច្ចេកទេស កម្រិតពិភពលោកលើកទី១៣ ដែលមានរយៈពេល៥ថ្ងៃ។

លោក នាង សូរិទ្ធិយ៉ា បានប្រាប់ឲ្យដឹងថារូបលោកតំណាងឲ្យសហព័ន្ធខ្មែរហែលទឹករបស់ប្រទេសកម្ពុជា ទៅចូលរួមវគ្គខាងលើនេះដើម្បីឲ្យក្លាយជាមន្តី្រអាជ្ញាកណ្តាលបច្ចេកទេសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងការប្រកួតកម្រិតអន្តរជាតិនានា ជាពិសេសការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ «43rd Sea Age Group Swimming Championships» ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

លោកអគ្គលេខាធិការរងបានបន្តថា សិក្ខាសាលាស្តីពីមន្ត្រីអាជ្ញាកណ្តាលបច្ចេកទេសកម្រិតពិភពលោកលើកទី១៣ មានការចូលរួមមកពីជាង២០០ប្រទេស ដែលប្រទេសមាជិកនៃសហព័ន្ធហែលទឹកពិភពលោក។

សូមបញ្ជាក់ថា សព្វថ្ងៃនេះសហព័ន្ធខ្មែរកីឡាហែលទឹក មានមន្ត្រីបច្ចេកទេសអន្តរជាតិ តែ៣រូបប៉ុណ្ណោះ គឺលោក ហែម ចាន់លី ដែលជាអនុប្រធាសហព័ន្ធ លោក ហែម គីរី អគ្គលេខាធិការ និងរូបលោកផ្ទាល់ដែលជាអគ្គលេខាធិការរង៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់