តេក្វាន់ដូ WT ឈ្នះមេដាយសំរឹទ្ធ៤ ពីព្រឹត្តិការណ៍ ASEAN Taekwondo Championships 2019

មាស សុផាណារ៉ុង May 8, 2019


 

ហ្វីលីពីន៖ កីឡាករ-កីឡាការិនី តេក្វាន់ដូ WT កម្ពុជា ចំនួន២រូបដណ្តើមបានមេដាយសំរឹទ្ធ៤គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ WT ជើងឯកអាស៊ានតេក្វាន់ដូ ២០១៩ លើកទី១៤ «ASEAN Taekwondo Championships 2019» នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

លោក ជាតិ ខេមរា ជាគ្រូបង្វឹកជម្រើសជាតិរបស់ខេមរសហព័ន្ធតេក្វាន់ដូ WT បានប្រាប់ដឹងថា កីឡាករ សំ យូដេត ជាប់ចំណាត់ថ្នាក់លេខ៣ គឺមេដាយសំរឹទ្ធ លើវិញ្ញសាប្រយុទ្ធទម្ងន់ក្រោម៥៤គីឡូក្រាម ដោយចាញ់ម៉ាឡេស៊ី លទ្ធផល២៣ទល់២៧។

ចំណែកកីឡាការិនី វ៉ឹង សុខអឿន ជាប់ចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធដូចគ្នា លើវិញ្ញសាប្រយុទ្ធទម្ងន់ក្រោម ៤៦គីឡូក្រាមដោយចាញ់ម៉ាឡេស៊ី លទ្ធផល៩ទល់៣៩ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមជាមួយកីឡាការិនី លឹម អេលីកា និងកីឡាករ ថៅ អារុណ ក៏ទទួលបានមេដាយសំរឹទ្ធដូចគ្នា។

សូមបញ្ជាក់ថាខេមរសហព័ន្ធតេក្វាន់ដូ WT បញ្ជូនកីឡាករ-កីឡាការិនី ចំនួន១១នាក់ និងគ្រូបង្វឹកចំនួន២នាក់ ចូលរួមដោយការប្រកួតខាងលើនេះប្រព្រឹត្តចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ក្នុងចំណោមកីឡាករ-កីឡាការិនីចំនួន១១នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីថ្នាល៥នាក់ និងគ្រូបង្វឹក ចំណែកកីឡាករ-កីឡាការិនីឈុតធំមាន៦នាក់ និងគ្រូបង្វឹក៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់