អ្នកជំនាញកីឡាហែលទឹកអាស៊ីអាគ្នេយ៍ មកដល់កម្ពុជា ដើម្បីបើកវគ្គបំពាក់បំប៉នមន្រ្តីបច្ចេកទេស

មាស សុផាណារ៉ុង April 30, 2019


 

ភ្នំពេញ៖ អ្នកជំនាញកីឡាហែលទឹករបស់សហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ លោក Ang Peng Wee ជាគ្រូឧទ្ទេសជនជាតិសិង្ហបុរី បានមកដល់ប្រទេសកម្ពុជាហើយកាលពីរសៀលថ្ងៃទី២៩ខែមេសាដើម្បីបង្រៀនវគ្គបំពាក់បំប៉នមន្រ្តីបច្ចេកទេស របស់សហព័ន្ធខ្មែរ ហែលទឹក។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា លោក Ang Peng Wee ជានាយកប្ចេកទេសនៃសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ មកកម្ពុជាលើកនេះដើម្បីបង្រៀនវគ្គខាងលើដែលមាន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៤ ខែឧសភា ក្រោមការឧបត្ថម្ភថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកអគ្គលេខាធិការបានបន្តទៀតថា វគ្គនេះមានសិក្ខាកាមចូលរួម៦០នាក់ មានមកពី វិទ្យាស្ថានជាតិអប់កាយ និងកីឡា ចំនួន២០នាក់ និងមន្រ្តីបច្ចេកទេស៤០នាក់ បង្កើតឡើងដើម្បីត្រៀម ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ៕

 

រូបភាព៖ លោក ហែម គីរី

អត្ថបទ៖ វ៉ាន្នី

មតិយោបល់