សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសរៀបចំវគ្គបំប៉នមន្រ្តីបច្ចេកទេសមុនពេលធ្វើជាម្ចាស់ផ្ទះ ជើងឯកយុវជនអាស៊ីអាគ្នេយ៍

មាស សុផាណារ៉ុង April 25, 2019


 

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសរៀបចំវគ្គបំពាក់បំប៉នមន្រ្តីបច្ចេកទេសរបស់ខ្លួន ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ក្រោមការឧបត្ថម្ភថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថាវគ្គនេះនឹងមានសិក្ខាកាម ចូលរួម៦០នាក់ វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ចំនួន២០នាក់ និងមន្រ្តីបច្ចេកទេស៤០នាក់ ដែលគ្រូឧទ្ទេសជនជាតិសិង្ហបុរី លោក Ang Peng Wee ជានាយកបច្ចេកទេសនៃសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍។

លោកបានបន្តថាវគ្គនេះបង្កើតឡើងដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់