ហ្វីលីពីន ប្រកាសថានឹងធ្វើម្ចាស់ផ្ទះ SEA Games លើកទី៣០ ឲ្យបានកាន់តែល្អ

មាស សុផាណារ៉ុង April 24, 2019


 

ភ្នំពេញ៖ លោក Alan Peter Cayetano ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ​- SEA Games ) នៅប្រទេសហ្វីលី ពីនលើកទី៣០ (Phisgoc) បានអះអាងថាស៊ីហ្គេមលើកទី៣០ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះលោកនឹងរៀបចំឲ្យបានល្អ ប្រសើរជាងលើកមុនៗទៅទៀត។

នេះជាលើកទី៤ហើយដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ លើកទី១ នៅឆ្នាំ១៩៨១ ដែលកម្ពុជានៅ មិនទាន់បានចូលរួមនៅឡើយ លើកទី២ ឆ្នាំ១៩៩១ លើកទី៣ ឆ្នាំ១០០៥ និងលើកទី៤ ឆ្នាំ២០១៩នេះតែម្ដង។

លោក Alan Peter Cayetano បានប្រកាសថាទោះបីរដ្ឋាភិបាលបានកាត់បន្ថយថវិកាដើម្បីរៀបចំក៏ដោយ ក៏លោកប្ដេជ្ញាថានឹងធ្វើឲ្យបានជោគជ័យ និងកាន់តែប្រសើរជាងមុន។

មូលដ្ឋាននៃជោគជ័យគឺការប្រកួតកីឡាស៊ីហ្គេម ជាមួយនឹងការសាងសង់ពហុកីឡដ្ឋានថ្មីឈ្មោះ New Clack City Complex។ ជាមួយនឹងការអះអាងបែបនេះ ហ្វីលីពីនដែលជាប្រទេសមហាអំណាចកីឡាបាល់បោះ ក្នុងតំបន់អាស៊ីអាគ្នេយ៍ អះអាងថាប្រភេទកីឡានេះទាំងវិញ្ញាសាលេងម្ខាង៥នាក់ ទាំងវិញ្ញាសាលេងម្ខាង៣នាក់ បុរស-នារី ក្នុងនាមជាម្ចាស់ផ្ទះហ្វីលីពីន។

ដោយឡែកលោក Ricky Vargas ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន នោះក៏បានប្រកាសដែរថា ក្នុងពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅលើកទី៤នេះ ហ្វីលីពីន នឹងធ្វើឲ្យបានល្អលើសគេ។ ប្រជាជនហ្វីលីពីនរួមទាំងប្រធានាធិបតីរបស់ពួកគេគឺ លោក Rodrigo Roa Duterte បានប្រកាសថាអ្វីបានចាប់ផ្ដើមដោយភាពស្វាហាប់ចាប់ពីពេលនេះទៅហើយ។ ជាមួយនឹងការត្រៀមខ្លួនដើម្បីទប់ទល់ជាមួយបញ្ហាប្រឈមនានានោះ ហ្វីលីពីននឹងបញ្ចេញថវិកាចំនួន៥ពាន់លានដុល្លារសម្រាប់ព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០នេះ ធ្វើឡើងក្រោមបាវចនា «យើងឈ្នះជារួម» (We Win As One) ជាមួយនឹងកីឡាដែលដាក់ឲ្យប្រកួតមានចំនួន៥៤ប្រភេទ លើ៥៥០វិញ្ញាសា នោះគេបានរំពឹងទុកជាមុនថានឹងមានអត្តពលិកចូលរួមចំនួន ៩.៨៤០នាក់។

ចំពោះការប្រកួតធ្វើឡើងនៅទីតាំងចំនួន៤ធំៗ មិនតែប៉ុណ្ណោះយន្ដហោះហ្វីលីពីនអ៊ែរឡាញ នឹងហោះហើរទៅកាន់ ១០ប្រទេស ដែលមកចូលរួមដើម្បីដឹកជញ្ជូនអត្តពលិក៕

 

រូបភាព៖ 2019 SEA Games 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់