គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បើកវគ្គ «រដ្ឋបាលកីឡា» នៅខេត្តស្វាយរៀង

មាស សុផាណារ៉ុង April 23, 2019


 

ស្វាយរៀង៖ ដោយមានការឧបត្ថម្ភពី អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ នោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបើកវគ្គស្ដីពីរដ្ឋបាលកីឡាសម្រាប់មន្ត្រី និងគ្រូអប់រំកាយ និងកីឡានៅខេត្តស្វាយរៀង។

វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី រដ្ឋបាលកីឡា សម្រាប់ថ្នាក់ដឹកនាំកីឡា និងគ្រូកីឡា នៅក្នុងខេត្តស្វាយរៀង នេះចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ដោយមានសិក្ខាកាមចូលរួម ចំនួន២៥នាក់ ក្នុងនោះនារី ៣នាក់។

វាគ្មិនសម្រាប់វគ្គនេះមានលោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយលោកធ្វើបទបង្ហាញពីការប្រឆាំងដូប៉ា ឬដូពីង ( សារធាតុលើកកម្លាំងដែលត្រូវហាមមិនឲ្យប្រើនៅក្នុងកីឡា )។ ភេសជ្ជៈសម្រាប់កីឡាករ-កីឡាការិនី ការបញ្ជាក់ប្រភេទនៅក្នុងកីឡា វិធីការពាររបួសនៅក្នុងកីឡា និងការសង្គ្រោះបន្ទាន់។

លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ធ្វើបទបង្ហាញពីរបៀបធ្វើការងារជាមួយអ្នកស្ម័គ្រចិត្ត វិធីក្នុងការរៀបចំអង្គប្រជុំ ការទំនាក់ទំនង និងបង្ហាពីការងារស្ត្រី និងកីឡា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើបទបង្ហាញពីប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ។

អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ផែនការកម្មវិធីហ្វឹកហាត់កីឡា ផែនការ ចេញដំណើររបស់ប្រតិភូក្នុងការចេញទៅប្រកួតនៅក្រៅប្រទេស និង ភាពជាអ្នកដឹកនាំ៕

 

រូបភាព៖ National Olympic Committee Of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់