ប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង បញ្ចប់ដោយជោគជ័យ

មាស សុផាណារ៉ុង April 9, 2019


 

ភ្នំពេញ៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ បានរៀបចំការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ នាថ្ងៃទី៨ ខែមេសា ដើម្បីប្រជែងដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០១៩។

កីឡាប្រយុទ្ធ ចំនួន៦ប្រភេទ បានដាក់ឲ្យចូលរួមប្រកួត ដែលកីឡាមួយប្រភេទៗមានកីឡាករ៤រូប ដោយទាំង៤ រូបនេះចាប់ផ្ដើមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង អ្នកចាញ់ត្រូវប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ឯអ្នកឈ្នះប្រកួតគ្នាដណ្ដើមមេដាយមាស។

កីឡាទាំង៦ប្រភេទនេះមាន ការាតេ-ដូ តេក្វាន់ដូ WT (World Taekwondo) ហ្សូរិនជីកេមប៉ូ (Shorinji Kem Po) កីឡាហាប់គីដូ (Hapkido) កីឡាយូដូ និងប្រភេទកីឡាវូស៊ូ។

ចំពោះលទ្ធផលវិញនោះមានដូចជា៖

  • ប្រភេទកីឡាការាតេ-ដូ: ចំណាត់ថ្នាក់លេខ១ កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ លេខ២កីឡាករ ទេព ស្ទីវយុទ្ធថាណា និងលេខ៣កីឡាករ ជ្រុន វីរៈបុត្រ។
  • ប្រភេទកីឡាហាប់គីដូ: លេខ១ កីឡាករ គង់ ម៉ូណាមិថុរ៉ា លេខ២កីឡាករ មុំ ឆៃ និងចំណាត់ថ្នាក់លេខ៣ កីឡាករ ហៃ សុខដែន។
  • ប្រភេទកីឡាវូស៊ូ: ចំណាត់ថ្នាក់លេខ១ កីឡាករ ម៉ៅ មុយចន្ថារិទ្ធ លេខ២កីឡាករ តាន់ ណារិទ្ធ និងចំណាត់ថ្នាក់លេខ៣ ម៉ៅ គឹមលាង។
  • ប្រភេទកីឡាតេក្វាន់ដូ WT: ចំណាត់ថ្នាក់លេខ១ កីឡាករ សំ យូដេត លេខ២កីឡាករ ឈុន សុខឡុង និងលេខ៣ កីឡាករ ម៉ៅ គឹមលាង។
  • ប្រភេទកីឡាហ្ស៊ូរិនជិកេមប៉ូ: លេខ១កីឡាករ ផាត សារ៉េន លេខ២ គង់ សារវ័ន្ដ និងលេខ៣ កីឡាករ ឌុន សម្ផស្ស។
  • ប្រភេទកីឡាយូដូ: ចំណាត់ថ្នាក់លេខ១ កីឡាករ នុត សេរីរដ្ឋ ចំណាត់ថ្នាក់លេខ២ កីឡាករ នង គ្រឹស្នា និងចំណាត់ថ្នាក់លេខ៣ កីឡាករ កេត ពុទ្ធារិទ្ធ។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានអះអាងថាព្រឹត្តិការណ៍ឧបត្ថម្ភទាំងស្រុងដោយសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ស ខេង ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ព្រឹត្តិការណ៍នេះរៀប ចំឡើងដើម្បីឲ្យ កីឡាករ-កីឡាការិនី បានទទួលប្រាក់ឧបត្ថម្ភដើម្បីចាយវាយនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះផងដែរ៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់