ប្រកួតហែលទឹកដណ្ដើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ចាប់ផ្ដើមសប្ដាហ៍ក្រោយ

មាស សុផាណារ៉ុង April 4, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០១៩ នឹងធ្វើពេញមួយថ្ងៃទី១១ ខែមេសា នាមជ្ឈមណ្ឌលហែលទឹកពហុកីឡដ្ឋានមរតកតេជោ។

នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយឧបត្ថម្ភទាំងស្រុងដោយសម្ដេចក្រឡាហោម ស ខេង។ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថាការប្រកួតខាងលើនេះរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមការឧបត្ថម្ភពី សម្តេចក្រឡាហោម ស ខេង។

សម្រាប់ការប្រកួតនេះយើងបែងចែកតាមកម្រិតអាយុរបស់កីឡាករកីឡាការិនីចំនួន៤កម្រិត។ កម្រិតទី១ កុមារា-កុមារី ដែលមានអាយុក្រោម១៣ឆ្នាំ គិតត្រឹមថ្ងៃប្រកួតកម្រិតទី២ កុមារា-កុមារី ដែលមានអាយុក្រោម១៨ឆ្នាំ គិតត្រឹមថ្ងៃប្រកួត កម្រិតទី៣ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងកម្រិតទី៤ក្រុមឡាករ-កីឡាការិនី ជនពិការ។ ចំណែកកីឡាករ-កីឡាការិនី ម្នាក់ៗអាចមាន សិទ្ធិប្រកួតបាន ចំនួន២វិញ្ញាសា៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់