អ្នកជំនាញកីឡាជាង៤ពាន់នាក់ និងហូបបាយសាមគ្គី ជាមួយសម្ដេចតេជោ ហ៊ុន សែន ស្អែកនេះ

មាស សុផាណារ៉ុង April 3, 2019


 

ភ្នំពេញ៖ ល្ងាចថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៩ ស្អែកនេះ ថ្នាក់ដឹកនាំកីឡាទាំងអស់ រួមទាំងអត្តពលិកគ្រប់បណ្ដាលសហព័ន្ធជាតិ ប្រមាណ ៤០៩៦នាក់ បានទទួលការអញ្ជើញចូលរួមពិក្សាអាហាសាមគ្គីជាមួយនឹង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកទី៣ នៅឯមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ រាជធានីភ្នំពេញ។

ពិធីជំនួបនោះគឺមានអ្នកកីឡាទាំងអស់ជាង ៤០០០នាក់ ដោយពួកគាត់នឹងត្រូវជួបជុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជារួចធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលកោះពេជ្រតែម្តង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃខួបកំណើតរបស់សម្តេច ហើយជាទម្លាប់សម្តេចតែងតែផ្តល់ការលើកទឹកចិត្ត និងជប់លៀងជូនព្រមទាំងមានពិធីសំណេះសំណាល ខណៈដែលរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរជិតមកដល់។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ខ្លឹមសារជំនួបរវាងអត្តពលិកមន្ត្រីកីឡា គ្រូបង្វឹក ថ្នាក់ដឹកនាំព្រមទាំងព្រឹទ្ធាចារ្យកីឡា គឺជាជំនួបប្រចាំឆ្នាំដោយនឹងមានសារពីសម្តេចដើម្បីសំណេះសំណាលពីសុខទុក្ខ និងអនុសាសន៍ផែនការយុទ្ធសាស្ត្រផ្សេងៗ»។

គួបញ្ជាក់ផងដែរថា៖ ក្នុងជំនួបនោះក៏មានការហូបអាហារសាមគ្គី ជប់លៀង និងមានការឧបត្ថម្ភនូវទឹកប្រាក់ម្នាក់ៗចំនួន ១០ ម៉ឺនរៀលផងដែរ។ ជាមួយគ្នានោះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC នឹងមានរបាយការណ៍ជម្រាបជូនលោកនាយករដ្ឋមន្ត្រីពីសកម្មភាពកីឡាសម្រាប់ផែនការយុទ្ធសាស្ត្រឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់