ការ៉ាតេក្រសួងមហាផ្ទៃ ឈ្នះមេដាយ១២គ្រឿងនៃពានរង្វាន់ព្រឹទ្ធាចារ្យ ស៊ីប៊ូយ៉ា

មាស សុផាណារ៉ុង April 2, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាការ៉ាតេដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យ ស៊ីប៊ូយ៉ា ឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី៣០ មកនោះបានបញ្ចប់ជាផ្លូវការហើយ។ ការប្រកួតនេះធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយក្លិបកីឡាការ៉ាតេរបស់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយចំនួន ១២គ្រឿង។

លោក ឡាច ច័ន្ទដារ៉ា ជាគ្រូបង្វឹកប្រចាំក្លិបកីឡាការ៉ាតេដូរបស់ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាការប្រកួតលើកនេះ ក្រុមកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ១២គ្រឿង ក្នុងនោះមេដាយមាស៥គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង។

សម្រាប់មេដាយមាស ទាំង៥គ្រឿង រកបានដោយកីឡាការិនី ផុន គឹមស្រៀង វិញ្ញាសាប្រយុទ្ធទម្ងន់៥៥គីឡូក្រាម កីឡាករ ជ្រុន វិរៈបុទ្រ វិញ្ញាសាប្រយុទ្ធទម្ងន់៦១គីឡូក្រាម ទេពស្ទីវ យុទ្ធថាណា វិញ្ញាសាប្រយុទ្ធទម្ងន់៦០គ.ក្រ មួយរូបទៀតកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ វិញ្ញាសាប្រយុទ្ធទម្ងន់៦៧គ.ក្រ។

សូមបញ្ជាក់ថា កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ រូបនេះរកបានមេដាយសំរិទ្ធមួយគ្រឿងបន្ថែមទៀតលើវិញ្ញាសាមេគុន។ កីឡាករ កាក់ សីលាបញ្ញា វិញ្ញាសាប្រយុទ្ធទម្ងន់៧៥គ.ក្រ ដណ្តើមបានមេដាយមាស និងសំរិទ្ធលើវិញ្ញាសាមេគុន។

កីឡាករ ចាន់ សុផានិត វិញ្ញាសាប្រយុទ្ធទម្ងន់៦៧គ.ក្រ ដណ្តើមបានមេដាយសំរិទ្ធ និងកីឡាករ តក់ ពិចិត្រ វិញ្ញាសាប្រយុទ្ធទម្ងន់៧៥គ.ក្រ ដណ្តើមបានមេដាយសំរិទ្ធ។ កុមារី ស៊ីម ស្រីមាន វិញ្ញាសាមេគុនយុវជន សុវណ្ណ វណ្ណា ប្រយុទ្ធកុមារា ទម្ងន់ ៦១ គីឡូក្រាម និង ទេព ខន្ធ័សុវណ្ណបុព្វតា ដណ្តើមមេដាយសំរិទ្ធទាំង៣នាក់តែម្ដង៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់