លទ្ធផលនៃការប្រកួតលីកធំៗនៅអឺរ៉ុប

គឹមហុក May 26, 2015


 

 

  1. ក្របខណ្ឌ English Premier League

English Premier League

នៅរដូវកាលនេះ បាល់ទាត់របស់អង់គ្លេសបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងតាំងពីដើមរដូវ​កាល​​រហូត​ដល់ពេល​បញ្ចប់។ នៅដើមរដូវកាលក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ធ្វើបានយ៉ាងល្អខណៈក្លឹប​ហង្ស​ក្រហម Liverpool វិញគឺធ្វើមិនបានល្អដូចកាលពីរដូវមុននោះទេ។ រីឯក្លឹប Manchester City ដែលជាម្ចាស់ជើង​ឯក​​​នារដូវកាលមុននោះបានបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ2 ក្នុងតារាង។ ស្របពេលដែលជើងឯកច្រើនសម័យ Manchester United ក្រោមការគ្រប់គ្រងរបស់លោក Louis van Gaal ក្នុងឆ្នាំនេះទទួលលទ្ធផលមិនអន់ដែរគឺយ៉ាងហោចណាស់ក៏បានលេងវគ្គជម្រុះក្នុង Champion League នារដូវកាលផងដែរ។

សូមបញ្ជាក់ថា កីឡាករ​ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេគឺកីឡាករ Sergio Agüero ដែលស៊ុតបានចំនួន 26 គ្រាប់។

  1. ក្របខណ្ឌ Bundesliga

Bundesliga

នៅឯប្រទេសអាល្លឺម៉ង់ដ៏ឯណោះ​វិញពុំមានអ្វីប្លែកឡើយពោលគឺ ក្លឹប Bayern Munich នៅតែជាម្ចាស់ពានរង្វាន់ Bundesliga មួយនេះ ដោយទទួលពិន្ទុខ្ពស់ដាច់ក្លឹបលេខពីរ VfL Wolfsburg រហូតដល់ទៅ​ 10 ពិន្ទុ។ ជ័យជម្នះក្រោមការបង្វឹករបស់​​គ្រូថ្មីមកពី Barcelona (Pep) បានធ្វើឲ្យ Bayern នៅតែធ្វើបានយ៉ាងល្អជាមួយនឹងទម្រង់លេងថ្មី Tiki Taka។ កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេគឺ Alexander Meier ដែលស៊ុតបាន 19 គ្រាប់។

  1. ក្របខណ្ឌ La Liga BBVA

បង្វែរ​មកមើលនៅឯប្រទេសអេស្ប៉ាញវិញ Atlético Madrid ដែលជាជើងឯកនៅអេស្ប៉ាញនៅរដូវកាល 2013-2014 នោះបានបញ្ចប់ទៅក្នុងលេខ 3 តែប៉ុណ្ណោះ។ ចំណែកក្លឹបដែលទទួលបានជើងឯកលីកកំពូលអេស្ប៉ាញក្នុងរដូវកាលនោះគឺបានទៅលើក្លឹប Barcelona ក្រោយការប្រដេញពិន្ទុគ្នាជាមួយក្លឹប Real Madrid ពេញមួយរដូវកាលរួចមក។ ជាមួយគ្នានេះកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេគឺ Cristiano Ronaldo ដែលស៊ុតបាន 48 គ្រាប់។

  1. ក្របខណ្ឌ Ligue 1

នៅឯប្រទេសបារាំងក៏គ្មានអ្វីផ្លាស់ប្តូរច្រើនដូចអាល្លឺម៉ង់ដ៏​ដែរ​​ពោលគឺក្លឹបមហាសេដ្ឋី Paris Saint Germain ដែលប្រជុំ​ដោយកីឡាករល្បីៗនៅតែឈរនៅកំពូលតារាងដោយមាន 83 ពិន្ទុ ហើយឈរនៅបន្ទាប់គឺ ក្លឹប Lyon ដែលមាន 75 ពិន្ទុ និង Monaco មាន 71 ពិន្ទុ។ រីឯកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេគឺ Alexandre Lacazette ដែលស៊ុតបាន 27 គ្រាប់។

  1. Serie A

ក្នុងឆ្នាំនេះនៅឯប្រទេសអ៊ីតាលីក៏គ្មានអ្វីផ្លាស់ប្តូរច្រើនដូចអាល្លឺម៉ង់ដ៏ និងបារាំង​ដែរព្រោះអតីតជើងឯក Juventus នៅតែខ្លាំង​ដូចរដូវកាលមុនៗ ហើយធ្វើបានយ៉ាងល្អក្នុងពិន្ទុ 86 ដាច់ពិន្ទុក្លឹប Roma ដែលមានត្រឹមតែ 70 ពិន្ទុតែប៉ុណ្ណោះធ្វើ​ឲ្យក្លឹបយក្សនៅអ៊ីតាលីមួយនេះនៅតែរក្សាតំណែងជើងឯកបានយ៉ាងងាយ។ ក្នុងនោះកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេគឺ Luca Toni  ដែលស៊ុតបាន 21 គ្រាប់។

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត