កីឡាការិនីតេក្វាន់ដូកូនកាត់ ខ្មែរ-អាមេរិក ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅអង់គ្លេស

មាស សុផាណារ៉ុង March 7, 2019


 

ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) នឹងបញ្ជូនកីឡាការិនីតេក្វាន់ដូកម្ពុជា ថិបកាសាន់ ទ្រេនីកូល “Cassandre Nicole Tubbs” ដែលជាកីឡាការិនីកូនកាត់ខ្មែរអាមេរិក ទៅចូលរួមប្រកួតប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក ឆ្នាំ២០១៩ “World Taekwondo CHAMPIONSHIP 2019” នៅទីក្រុង Manchester ចក្រភពអង់គ្លេស ប្រព្រឹត្តិចាប់ពីថ្ងៃទី១៥ដល់១៩ ខែឧសភា ឆ្នាំ២០១៩។

លោក ជាតិ ខេមរា ជាសមាជិកប្រតិបត្តិរបស់ខេមរសហព័ន្ធតេក្វាន់ដូ បាននិយាយថាសហព័ន្ធបានបញ្ជូនកីឡាការិនី គ្រូបង្វឹក និងដឹកនាំចំនួន៣រូប រួមមាន លោក ជ្រិន សុធា អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT និងគណៈប្រតិភូ លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក និងកីឡាការិនី ថិបកាសាន់ ទ្រេនីកូល ដែលជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ World Taekwondo President Cup កាលពីឆ្នាំ ២០១៨។

លោក ជាតិ ខេមរា បានបន្តទៀតថា ការប្រកួតនេះចែកជា ២ព្រឹត្តិការណ៍ធំ គឺព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ ( World Taekwondo President Cup 2019 ) និងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូជើងឯកពិភពលោក ២០១៩ ( World Taekwondo CHAMPIONSHIP 2019 ) មួយទៀត។ ពេលនេះកីឡាការិនីរូបនេះកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៧ពិភពលោក ហើយប្រសិនបើកីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រេនីកូល ឈ្នះមេដាយមាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦២គ.ក្រ នៃការប្រកួត World Takwondo CHAMPIONSHIP ២០១៩ នេះ នោះនឹងមានសិទ្ធិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះ ដោយស្វ័យប្រវត្តិ។

សម្រាប់ការប្រកួតព្រឹត្តិការណ៍ធំៗ ២ខាងលើគេអនុញ្ញាតឲ្យតែកីឡាករ-កីឡាការិនី ដែលមានចំណាត់ថ្នាក់ពិភពលោក ( World Ranking ) ល្អៗទើបអាចចូលរួមប្រកួតបាន៕

 

រូបភាព៖ bongda.com.vn

អត្ថបទ៖ វ៉ាន្នី 

មតិយោបល់