ប្រទេសចំនួន ១០ នឹងចូលរួមប្រកួតហែលទឹកជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ នៅកម្ពុជា

នូ មករា March 2, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតហែលទឹកជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ឆ្នាំ២០១៩ (43rd South East Asia Age Group Swimming Championship 2019) មានប្រទេសចំនួន១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានចុះឈ្មោះចូលរួមប្រកួត ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះហើយការប្រកួតចាប់ផ្ដើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៩នៅរាជធានីភ្នំពេញ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឱ្យដឹងថា ឆ្នាំនេះសហព័ន្ធតំណាងឲ្យប្រទេសកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ នៅពហុកីឡដ្ឋានមរតកតេជោ ដោយគិតមកដល់ពេលនេះមានចំនួន ១០ប្រទេសហើយបានចុះឈ្មោះជាផ្លូវការដូចជា៖កម្ពុជា សិង្ហបូរី ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន និងប្រុយណេ។

លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានកីឡាករ-កីឡាការិនីក្មេងវ័យចំនួនពី ៤០០ទៅ៤៥០នាក់ក្នុងនោះមានកីឡាករជិត ២១០នាក់ កីឡាការិនីជិត២០០នាក់រួមជាមួយគណៈប្រតិភូ ក៏ដូចជាគ្រូបង្វឹកជិត ១០០នាក់ចូលរួម៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់