សហព័ន្ធខ្មែរកីឡាហែលទឹក ត្រៀមបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទឹក “Water Polo”

មាស សុផាណារ៉ុង March 1, 2019


 

ភ្នំពេញ៖ កីឡាបាល់ទឹក “Water Polo” ជាប្រភេទកីឡាដែលពេញនិយមបំផុតនៅលើពិភពលោក ខណៈនៅកម្ពុជាប្រភេទកីឡានេះ បានចាប់ផ្ដើមមានផងដែរ តែមិនទាន់មានសក្ដានុពលខ្លាំងនៅឡើយ។

យ៉ាងណាមិញមកទល់ពេលនេះ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសពីការបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទឹក “Water Polo” នាពេលដ៏ខ្លីខាងមុខនេះ។ កម្ពុជាបានបង្ហាញពីមហិច្ឆតាដាក់បញ្ចូលប្រភេទកីឡាបាល់ទឹកនេះទៅក្នុងការប្រកួត កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថាសម្រាប់សហព័ន្ធនឹងបណ្ដុះបណ្ដាលពីវិញ្ញាសាបាល់ទឹក “Water Polo” ដល់លោកគ្រូ-អ្នកគ្រូ បង្វឹកហែលទឹកចំនួន១៩នាក់មកក្លឹប-សមាគម ដែលជាសមាជិករបស់សហព័ន្ធខ្មែរកីឡាហែលទឹក។

វគ្គបណ្ដុះបណ្ដាលនេះ គឺជួយឲ្យគ្រូទាំងនោះដឹងពីរបៀបលេងកីឡាបាល់ទឹក ឲ្យដឹងពីច្បាប់នៃការប្រកួត ពីបទបញ្ជាប្រកួត របៀបរៀបចំក្រុមកីឡា។ តួនាទីរបស់គ្រូមុន និងក្រោយការប្រកួតយល់ដឹងពីការសង្គ្រោះបឋមជាដើម ពិសេសពីរបៀបធ្វើផែនការហ្វឹកហាត់៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់