ចូលរួមជិះកង់ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា និងផលិតផលក្នុងស្រុកនៅក្នុងទិវាសិទ្ធនារីអន្ដរជាតិ

លី រិទ្ធី February 24, 2016


ថ្ងៃទិវាសិទ្ធនារីអន្ដរជាតិ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ នេះសូមអញ្ជើញលោកអ្នកចូលរួមកម្មវិធីទេសចរណ៍ជនបទដើម្បីប្រមូលថវិកាជួយដល់កុមារនៅមន្ទីរពេទ្យគន្ឋបុប្ផា និងលើកស្ទួយដល់ផលិតផលរបស់ប្រជាកសិករយើងរួមទាំងវិស័យទេសចរណ៍ក្នុងស្រុកផងដែរ។ ការចូលរួមរបស់អ្នកទាំងអស់គ្នាពិតជាមានតម្លៃខ្លាំងណាស់សម្រាប់កុមារ និងជីវភាពរបស់ប្រជាជនដែលរស់នៅលើកោះដាច់ និងកោះឧកញ៉ាតី។
កម្មវិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៧៖០០ព្រឹកដោយផ្តើមចេញដំណើរពីសាកលវិទ្យាល័យន័រតុន (ជ្រោយចង្វារ) ទៅកាន់កោះដាច់ និងកោះឧកញ៉ាតី ដែលមានចម្ងាយប្រហែល ២៤គីឡូម៉ែត្រ។ លោកអ្នកអាចចុះឈ្មោះចូលរួមចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ដោយតម្លៃចុះឈ្មោះគឺ ១៥ដុល្លារ ហើយលោកអ្នកនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាត អាហារថ្ងៃត្រង់ ទឹក និងផ្លែឈើ ហើយអាចទស្សនានិងទិញផលិតផលរបស់ប្រជាជនដែលដាក់តាំងលក់មានដូចជា បន្លែ ផ្លែឈើ និងផលិតផលសូត្រជាដើម។
សូមបញ្ជាក់ថា កម្មវិធីនេះក៏នឹងមានកង់ផ្ដល់ជូនសម្រាប់ជិះក្នុងកម្មវិធីនេះហើយថវិកាដែលប្រមូលនឹងត្រូវឧបត្ថម្ភសម្រាប់មូលនិធិមន្ទីរពេទ្យគន្ឋបុប្ផា។
ចំពោះសិស្ស និស្សិតដែលមានកង់អាចចុះឈ្មោះចូលរួមបានដោយពុំបាច់បង់ប្រាក់ឡើយ។
ទំនាក់ទំនងចុះឈ្មោះ ការិយាល័យសារព័ត៌មានថ្មីៗ ផ្ទះលេខ៣៦ ផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន Tel:012-900-132 / 015-414-777 / 086-654-846
Tel: 012-883-898/ 087-883-898
For more information & registration please visit: www.ThmeyThmey.com &www.vanatravel.com
Vana Travel-Wellness Adventure Travel
Address: #173, St 278, Sangkat Olympic, Khan Chamkarmorn, Phnom Penh.

(អត្ថបទពាណិជ្ជកម្ម)

12743648_1041689819223547_8423658536384056209_n

12745933_1041689839223545_744002902539358324_n

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត